Glass

លោក M. Night Shyamalan នាំមកភាពយន្តដើមដ៏ឆ្នើមទាំងពីររបស់គាត់ គឺរឿង "Unbreakable" កាលពីឆ្នាំ 2000 និងរឿង "Split" កាលពីឆ្នាំ 2016 បញ្ចូលគ្នា ទៅជាភាពយន្តភ័យរន្ធត់បែបសៀវភៅត្លុកថ្មីមួយ គឺរឿង "Glass"។ បន្តពីរឿង "Unbreakable" លោក Bruce Willis នឹងត្រឡប់មកដើរតួ David Dunn ហើយលោក Samuel L. Jackson នឹងត្រឡប់មកដើរតួ Elijah Price ដោយគេស្គាល់គាត់តាមរយៈរហ័ស្សនាម "លោក Glass"។ លោក James McAvoy ក៏មានវត្តមានក្នុងរឿងនេះដែរ ដោយគាត់ត្រឡប់មកដើរតួ Kevin Wendell Crumb ព្រមទាំងអត្តចរិតជាច្រើនទៀត ដែលនៅក្នុងខ្លួនគាត់។ កញ្ញា Anya Taylor-Joy ក៏ដើរតួជា Casey Cooke ជាអ្នករួចជីវិតតែម្នាក់ ពីការចាប់ឃុំរបស់សត្វកំណាច នៅក្នុងខ្លួន Kevin (The Beast)។ ភាពយន្តនេះបន្តពីចុងបញ្ចប់រឿង "Split" ដែលលោក Dunn តាមរក The Beast ជារូបអមនុស្ស ក្នុងខ្លួន Crumb ហើយគាត់បានជួបនឹងហេតុការណ៍ជាច្រើនផ្ទួនៗ ព្រមទាំងការលេចមុខមិនច្បាស់របស់ Price ដែលជាអ្នកលាក់រឿងសម្ងាត់ដ៏ធំ របស់អ្នកទាំងពីរ។

ភាសា: English
អក្សរលើអេក្រង់: Khmer
ចាត់ជាក្រុម: NC15
ថ្ងៃចាក់បញ្ចាំង: 17 មករា 2019
ប្រភេទរឿង:
រយៈពេល: 132 នាទីអ្នកចែកចាយ: Westec Media Limited
តួសម្តែង: James McAvoy, Bruce Willis, Samuel L. Jackson
អ្នកដឹកនាំរឿង: M. Night Shyamalan
របៀប/ទម្រង់: 2D, IMAX 2D