More Than Blue

Cream ដែលជាមនុស្សស្រស់ថ្លា និងមានភាពអាថ៌កំបាំង បានបង្កើតទំនាក់ទំនងស្នេហាជាមួយ K។ ក្នុងនាមជាមិត្តរួមថ្នាក់ ពួកគេចែករំលែកអារម្មណ៍ឯកាទៅគ្នា រហូតក្លាយជាមិត្តជិតស្និទ្ធ និងអាចបំពេញចន្លោះខ្វះខាតឱ្យគ្នាទៅវិញទៅមក។ Cream ប្តូរទៅរស់នៅក្នុងផ្ទះរបស់ K ហើយពួកគេពឹងពាក់គ្នាប្រៀបដូចជាក្រុមគ្រួសារ ឬ ប្តីប្រពន្ធមួយនឹងគ្នាអញ្ចឹង។ ច្រើនឆ្នាំក្រោយមក K បានធ្វើការនៅក្នុងក្រុមហ៊ុនថតសំឡេង ឯ Cream ក្លាយជាអ្នកនិពន្ធ ប៉ុន្តែពួកគេនៅតែបន្តរស់នៅជាមួយគ្នាដូចមុនដដែល។ ដោយមានជម្ងឺមហារីកក្នុងឈាម K ហាក់នៅស្ទាក់ស្ទើរក្នុងការប្រាប់ការពិតទៅកាន់ Cream ព្រោះគេបារម្ភខ្លាចធ្វើឱ្យនាងត្រូវឈឺចាប់ និងរស់នៅឯកាម្នាក់ឯង។ ដោយមិនបានដឹងរឿងនេះ Cream ក៏បានចាប់ផ្តើមទាក់ទងស្នេហាជាមួយប្រុសផ្សេង រហូតយល់ព្រមរៀបការនឹងបុរសម្នាក់នោះ។

ភាសា: Khmer
អក្សរលើអេក្រង់: None
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 14 កុម្ភះ 2019
ប្រភេទរឿង:
រយៈពេល: 107 នាទីអ្នកចែកចាយ: Westec Media Limited
តួសម្តែង: Jasper Liu, Ivy Chen, Bryan Chang Shu-Hao, Annie Chen
អ្នកដឹកនាំរឿង: Gavin Lin
របៀប/ទម្រង់: 2D