Green Book

នៅឆ្នាំ 1962 Tony "Tony Lip" Vallelonga ជាសន្តិសុខមាំទាំម្នាក់កំពុងរកការធ្វើ ពេលបារយប់ដែលគាត់ធ្វើការត្រូវបិទ ដើម្បីកែច្នៃឡើងវិញ។ ការងារដែលគាត់ទទួលបាន គឺធ្វើជាតៃកុងឡានឱ្យអ្នកលេងព្យាណូក្លាស៊ិកសញ្ជាតិអាហ្វ្រិក-អាមេរិក Don Shirley ពេលកំពុងធ្វើធួរការប្រគុំតន្រ្តី តាមរដ្ឋខាងត្បូងប្រទេសអាមេរិច។ ទោះមិនចង់ធ្វើការឱ្យមនុស្សស្បែកខ្មៅ ក៏គាត់ព្រមទទួលការងារនោះ ហើយដំណើររបស់ពួកគេចាប់ផ្តើមពីសៀវភៅ The Negro Motorist Green Book ដែលជាសៀវភៅណែនាំសម្រាប់ដំណើរកម្សាន្តជនជាតិស្បែកខ្មៅនៅអាមេរិក។ ពួកគេនៅជាមួយគ្នា តែមិនសូវត្រូវគ្នារឿងជីវិត និងគោលគំនិតប៉ុន្មានទេ ប៉ុន្តែ ពេលដែលពួកគេឃើញផ្ទាល់ និងស្គាល់រសជាតិអយុត្តិធម៌ នៅក្នុងដំណើរនោះ ពួកគេក៏ចាប់ផ្តើមគោរពគ្នាទៅវិញទៅមក ទៅលើទេពកោសល្យម្នាក់ៗ រួចរួមគ្នាប្រឈមមុខនឹងវា។ នៅពេលនោះដែរ ពួកគេក៏បណ្តុះមិត្តភាព និងការយោគយល់ ដែលកែប្រែជីវិតពួកគេទាំងពីរ។

ភាសា: English
អក្សរលើអេក្រង់: Khmer
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 22 កុម្ភះ 2019
ប្រភេទរឿង:
រយៈពេល: 130 នាទីអ្នកចែកចាយ: Westec Media Limited
តួសម្តែង: Viggo Mortensen, Mahershala Ali, Linda Cardellini
អ្នកដឹកនាំរឿង: Peter Farrelly
របៀប/ទម្រង់: 2D