ពត៌មានពីភាពយន្ត

កំហឹងខ្មោចCute

ជាប្រភេទខ្សែភាពយន្តរឿងខ្មោច បែបកំប្លែង កំសត់ មនោសញ្ចេតនា ស្នេហារវាងបុរស ម្នាក់ជាអ្នកប្រដាល់ និង នារីដ៏ស្រស់សោភាម្នាក់។ ស្នេហាដ៏ផ្អែមល្ហែមមួយនេះ បានរលាយ បាត់ ក្រោយពីនាងជាសង្សាត្រូវបានគេរំលោភរួចសម្លាប់។ ការស្លាប់ដ៏អយុត្តធម៌មួយនេះ បានធ្វើឲមានការឈឺចាប់ក្រៃលែង បង្កើតបានជាភ្លើងគំនុំ សងសឹករវាងខ្មោចសុច្ចកានិងបុរសជាកូនអ្នកមានម្នាក់(វិសុត្ស)។ ងាកមកពិសិដ្ឋក្រោយពីទទួលជ័យជំនះពីការប្រគួតប្រដាល់នៅឯភ្នំពេញ តែត្រូវបាត់ សង្សាបណ្តូលចិត្ត សឹងក្លាយជាមនុស្សឆ្កួត មួយថ្ងៃៗគិតតែពីយំអោបរូបថតសង្សា(សុច្ចកា) គ្មាននឹកបាយទឹកទាល់តែសោះ។ ពិសិដ្ឋបានសំរេចចិត្តទៅរកវិសុត្សជាកូនថៅកែ ដើម្បីសងសឹក តែការនេះមិនបាន សំរេចនោះទេ អង្គរក្សវិសុត្សបានរារាំង និងបានធ្វើឲពិសិដ្ឋ រងរបួសធ្ងន់ រហូតដល់ខ្មោចនាង សុច្ចកា ចេញមកជួយ។ ទីបញ្ចប់អ្វីៗ ត្រូវបានបង្ហាញការពិត កាស្លាប់របស់នាងសុច្ចកា មិនមែនដោយសារ វិសុត្សនោះទេ។ តើជានរណា?.. សេចក្តីស្រលាញ់មួយនេះ បានធ្វើឲពិសិដ្ឋ មិនអាចបំភ្លេចបាន សុខចិត្តរង់ចាំ ស្នេហ៍ស្មោះរហូតទាល់តែចាស់ ៉ជាតិនេះបងមិនបានរៀបការនឹងអូនមានតែជាតិក្រោយ ៉តែ មានចាំដល់ក្រោយឯណា នាងសុច្ចកា ចាំជាតិបានមករកពិសិដ្ឋ អ្នកទាំងពីបានសម្រេចក្តី ប្រាថ្នាក្នុងជាតិនេះតែម្តង។

ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: គ្មានអក្សររត់ខាងក្រោម
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 25 កក្កដា 2019 (25 Jul 2019)
ប្រភេទរឿង: កំប្លែង / រន្ធត់ / ស្នេហា
រយៈពេល: 77 នាទី
អ្នកចែកចាយ: O Films
តួសម្តែង:
អ្នកដឹកនាំរឿង:
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ឃ្លីបអំពីភាពយន្ត]
[More] [Trailers] [English Synopsis] [English Synopsis]

ឃ្លីបអំពីភាពយន្ត
Jwplayer movie page COKH


ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត