ពត៌មានពីភាពយន្ត

ទារុណកម្មខ្មោច

ជាខ្សែភាពយន្តដែលឆ្នៃប្រឌិតឡើងច្របាច់បញ្ចូល២សម័យកាល គឺសម័យបច្ចុប្បន្ននិង សម័យខ្មែរក្រហម សុវណ្ណគឺជាឧកញ៉ាម្នាក់នាសម័យថ្មី២០១៨ មានប្រពន្ធឈ្មោះនីតា គាត់ប្រកបមុខរបរខ្មៅជាច្រើនទម្រាំ ក្លាយជាអ្នកមាននិងមានងារជាឧកញ៉ា ដូចជារកស៊ី ចងការប្រាក់ មេតុងទីន ជួញដូរដីជាដើម ហើយមុខ របរសម្ងាត់មួយទៀតគឺថ្នាំញៀន សុវណ្ណជាអ្នកមានចិត្តអាក្រក់ និងមានបានដោយមុខរបរអាក្រក់ សុវណ្ណ មានដៃស្តាំជា ជំនិតធ្វើការល្អគឺចិត្តដែលជាប្អូនជីដូនមួយនិងអង្គរក្ស៤នាក់ តែសុវណ្ណបែជាមានគំនិត អាក្រក់ រំលោភប្រពន្ធរបស់ចិត្តទៅវិញ ហើយគម្រាមមិនអោយប្រពន្ធចិត្តប្រាប់ប្តីឡើយ ។ ថ្ងៃមួយសុវណ្ណ បានចាប់បានកូនបំណុលដែលជាអតីត ខ្មែរក្រហម សុវណ្ណខឹងនិងនឹកដល់ការឈឺចាប់ នារបបខ្មែរក្រ ហម ដែលបានសម្លាប់ឪពុក ទើបសុវណ្ណជ្រុលដៃវាយអតីតខ្មែរ ក្រហមនោះអោយស្លាប់ហើយអោយកូន ចៅយកសាកសពទៅកប់នៅក្រោយផ្ទះ ។ យប់មួយពេលចិត្តមិននៅសុវណ្ណចូលរំលោភ ប្រពន្ធចិត្តម្តង ទៀត ចៃដន្យនីតាជាប្រពន្ធឃើញ តែនីតាមិនហ៊ានធ្វើអ្វីឡើយបានត្រឹមពួនយំ ពាក់កណ្តាលអាធ្រាទចូល មកដល់ សុវណ្ណត្រូវខ្មោចខ្មែរក្រហម ឈ្មោះដឿនដែលបានសម្លាប់មកលងបន្លាចសុវណ្ណ និងចាប់សុវណ្ណ យកធ្វើទារុណ្ណកម្ម សុវណ្ណភ្ញាក់ឡើងភ័យនឹងការយល់សប្តិប្រៀបដូចជាការពិត។ ចាប់ពីថ្ងៃនោះមកសុវណ្ណ តែងតែត្រូវខ្មោចខ្មែរក្រហមលងបន្លាចនិងចាប់ធ្វើទារុណកម្មប្លែកៗដូចក្នុងរបបខ្មែរក្រហម ដែលរឿរ៉ាវ ទារុណកម្មព្រៃខ្សៃរហូតដល់ដាក់ឈ្មោះថាទារុណកម្មខ្មោចបានចាប់ផ្តើមឡើង ។

ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: គ្មានអក្សររត់ខាងក្រោម
ចាត់ជាក្រុម: NC15
ថ្ងៃចាក់បញ្ចាំង: 28 កុម្ភះ 2019 (28 Feb 2019)
ប្រភេទរឿង: រន្ធត់ / រំភើបព្រឺព្រួច
រយៈពេល: 105 នាទី
អ្នកចែកចាយ: Khmer Art Film Production
តួសម្តែង: Huy Yaleng, Chhoem Sakada, Doung Manich, Hun Sophy
អ្នកដឹកនាំរឿង: Huy Yaleng
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ម៉ោងបញ្ចាំង] [ឃ្លីបអំពីភាពយន្ត]
[More] [Showtimes] [Trailers] [English Synopsis]

ម៉ោងបញ្ចាំង

កាលបរិច្ឆេត:

Legend Cinemas - City Mall, Phnom Penh
No more available showtimes for this cinema today. Please try a different day.

Legend Cinemas - Steung Mean Chey, Mean Chey
Tearun Kam Khmoach (NC15)
09:30AM
 

Legend Cinemas - Eden, Phnom Penh
Tearun Kam Khmoach (NC15)
09:50PM
 

Prime Cineplex - Sovanna, Phnom Penh
Tearun Kam Khmoach (NC15) Couple
04:45PM
 

Prime Cineplex - Atrium Mall, Phnom Penh
Tearun Kam Khmoach (NC15) Couple
05:20PM
 

** ពត៌មាននេះមិនត្រឹមត្រូវទេនៅពេលដែលចុះផ្សាយ។ អាចនឹងមានការផ្លាស់ប្តូរដោយមិនជម្រាបជាមុន។ រោងភាពយន្តសូមរក្សាសិទ្ធិ ដើម្បីបោះបង់ចោលរាល់ការចាក់បញ្ចាំង 30-60 នាទី មុនម៉ោងចាក់បញ្ចាំងនោះចាប់ផ្តើម។ ការផ្លាស់ប្តូរទាំងនេះ នឹងមិនបង្ហាញនៅលើគេហទំព័រយើងខ្ញុំឡើយ។
** ម៉ោងបញ្ចាំងខាងលើរួមបញ្ចូលទាំងសំបុត្រ 4DX & VIP។

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត