ពត៌មានពីភាពយន្ត

Nakee 2

រឿងព្រះម៉ែនាគរាជ២ ជារឿងរ៉ាវរបស់ក្មេងស្រី " សយ " ដែលរស់នៅភូមិភាគឥសាននៃប្រទេស នាងធំធាត់ឡើងមកជាមួយនឹងជំនឿលើព្រះម៉ែនាគរាជ នាងជួយយាយលក់ផ្កាសម្រាប់ថ្វាយព្រះម៉ែ និងថែរក្សាទីសក្ការៈមួយនេះ។ ទើបសយមានភាពស្និទ្ធស្នាលជាមួយព្រះម៉ែយ៉ាងខ្លាំង តែបន្ទាប់ពី លោកអធិការ " ប៉ង់ប្រាប " ត្រូវផ្លាស់ឲ្យមកប្រចាំការនៅភូមិភាគឥសាននេះ ក៏កើតមានរឿងក្តីសោកនាដកម្មកើតឡើងយ៉ាងច្រើន ដោយរឿងក្តីភាគច្រើនកើតឡើងយ៉ាងមិនគួរឲ្យជឿ ហើយមានតម្រុយដែលមិនអាចបកស្រាយបាន ។ អ្នកស្រុកជឿជាក់ក្នុងចិត្តថាជាថ្វីដៃរបស់ព្រះម៉ែនាគរាជ ដែលកំពុងចេញមកបង្ករចលាចលម្តងទៀតហើយហេតុការណ៍កាន់តែធ្វើឲ្យអ្នកស្រុកប្រាកដចិត្តថា សយគឺជារូបស្នងរបស់ព្រះម៉ែនាគរាជ សូម្បីតែលោកអធិការប៉ង់ប្រាប ដែលមិនធ្លាប់ជឿលើរឿងជំនឿអរូបី ក៏ត្រូវសង្ស័យនឹងពាក្យដែលគេចោទប្រកាន់សយដែរ។ ទើបគេត្រូវតាមរកការពិតដែលលាក់ទុកនៅក្នុងតំបន់ឥសាននេះ។ ត្រៀមខ្លួនប្រឈមជាមួយនឹងអ្វីយើងមានជំនឿជឿជាក់លើ។ អ្វីដែលមើលមិនឃើញ មិនប្រាកដថាមិនមាននៅលើលោកនេះឡើយ " ព្រះម៉ែនាគរាជ២ "

ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: គ្មានអក្សររត់ខាងក្រោម
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 14 ធ្នូ 2018 (14 Dec 2018)
ប្រភេទរឿង: ស្រមើស្រមៃ
រយៈពេល: 95 នាទី
អ្នកចែកចាយ: Sabay MVP
តួសម្តែង: Urassaya Sperbund, Nadech Kugimiya, Natapohn Tameeruks, Phupoom Pongpanu
អ្នកដឹកនាំរឿង: Pongpat Wachirabunjong
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ម៉ោងបញ្ចាំង] [ឃ្លីបអំពីភាពយន្ត]
[More] [Showtimes] [Trailers] [English Synopsis]

ឃ្លីបអំពីភាពយន្ត
Jwplayer movie page COKH


ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត