ពត៌មានពីភាពយន្ត

Asih

ASIH (សម្តែងដោយ Shareefa Daanish) ជានារីក្រីក្រ បានសម្លាប់ខ្លួន ដោយសារនាងជួបរឿងហេតុអាក្រក់ជាច្រើនក្នុងជីវិត។ នាងត្រូវឪពុកម្តាយបណ្តេញចេញពីគ្រួសារ ដោយសារទៅមានផ្ទៃពោះ ហើយអ្នកធ្វើឱ្យនាងមានផ្ទៃពោះនោះ ក៏បានរត់គេចពីនាង។ គ្រួសារ Asih បដិសេធមិនទទួលស្គាល់នាង និងកូន ដោយគិតថា នោះអាចធ្វើឱ្យអាប់មុខមាត់គ្រួសារ។ អ្នកភូមិទាំងអស់មាក់ងាយ Asih ហើយគ្មានអ្នកការពារនាងឡើយ។ ដូច្នោះហើយ Asih ប្រែទៅជាសរសៃប្រសាទ ហើយសម្លាប់កូនខ្លួនឯង។ Asih ទ្រាំនឹងទុក្ខសោក និងកំហឹងរហូតដល់ដង្ហើមចុងក្រោយ។ នាងស្លាប់ទៅទាំងមិនស្ងប់សុខ។ Puspita (សម្តែងដោយ Citra Kirana) មានផ្ទៃពោះ ហើយរស់នៅក្នុងផ្ទះ មិនឆ្ងាយពីកន្លែង Asih សម្លាប់ខ្លួនប៉ុន្មានទេ។ នាងរស់នៅជាមួយប្តីនាង (សម្តែងដោយ Darius Sinathrya) និងម្តាយក្មេកខ្លួន ដែលពេញទៅដោយសុភមង្គល ហើយកូនក្នុងពោះនាងកើតក្នុងពេល 2 ខែខាងមុខទៀត។ ប៉ុន្តែរឿងចម្លែកមកព្យាបាទ Puspita ព្រមទាំងគ្រួសារ ដែលបង្កដោយព្រលឹងរបស់ Asih។ តើ Asih ចង់បានអី្វ? ចម្លើយនឹងបកស្រាយក្រោយពេល Puspita សម្រាលកូន មុនថ្ងៃកំណត់។

ភាសា:
អក្សរលើអេក្រង់: ភាសាខ្មែរ
ចាត់ជាក្រុម: NC15
ថ្ងៃចាក់បញ្ចាំង: 29 វិច្ឆិកា 2018 (29 Nov 2018)
ប្រភេទរឿង: រន្ធត់
រយៈពេល: 77 នាទី
អ្នកចែកចាយ: Westec Media Limited
តួសម្តែង: Shareefa Daanish, Citra Kirana, Darius Sinathrya
អ្នកដឹកនាំរឿង: Awi Suryadi
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ម៉ោងបញ្ចាំង] [ឃ្លីបអំពីភាពយន្ត]
[More] [Showtimes] [Trailers] [English Synopsis]

មតិអំពីភាពយន្ត
មតិអំពីភាពយន្តនេះមិនទាន់មាននោះទេ។
   

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត