ពត៌មានពីភាពយន្ត

Homestay

"ឯងបានរង្វាន់មួយ" បុរសអាថ៌កំបាំងម្នាក់ដែលហៅខ្លួនឯងថា យមទូត (នុបផាឆៃ ឆៃយ៉ាណាម) ប្រាប់ខ្ញុំ ក្នុងខណៈដែលយើងកំពុងឈរទល់មុខគ្នាលើអគារពេទ្យផ្ងារចុះក្រោម ដូចកំពុងតទល់នឹងកម្លាំងទំនាញផែនដី។ មុនពេលខ្ញុំយល់នូវហេតុការណ៏ទាំងអស់ដែលកំពុងកើតឡើង គាត់ចាប់ក្របួច-កអាវខ្ញុំឱ្យស្តាប់ពីរឿងរង្វាន់ដែលវិញ្ញាណតែលតោលដូចខ្ញុំបានទទួល នោះគឺការត្រឡប់មកមានជីវិតរស់ឡើងវិញក្នុងរាងកាយក្មេងប្រុសវិទ្យាល័យម្នាក់ឈ្មោះ មីន (ធីរ៉ាដន សុផាផាន់ភិនយ៉ូ) ដែលដេកស្ងៀមក្នុងទូដាក់សពក្នុងមន្ទីរពេទ្យមួយនេះ។ ថាៗទៅ ការមករស់នៅក្នុងរាងកាយនេះ មិនខុសអីពីការស្នាក់នៅផ្ទះអាស្រ័យ គឺនៅបណ្តោះអាសន្នប៉ុណ្ណោះ តែមិនមែននៅទទេៗទេ ព្រោះខ្ញុំត្រូវរកចម្លើយឱ្យឃើញក្នុងពេល 100ថ្ងៃថា "មីនស្លាប់ដោយសារអ្នកណា" បើរកចម្លើយមិនឃើញ ខ្ញុំត្រូវស្លាប់ហើយចាកចេញពីរាងកាយបណ្ណោះអាន្ននេះរហូតទៅ។ ការពិតទៅ ខ្ញុំក៏មិនគិតចង់រស់ក្នុងផ្ទះអាស្រ័យនេះប៉ុន្មានដែរ ប៉ុន្តែការមានគ្រួសារថ្មី មានមិត្តថ្មី មិនធ្វើឱ្យបេះដូងខ្ញុំលោតខ្លាំងស្មើនឹងការមានស្នេហាថ្មី ខ្ញុំបានស្គាល់ផាយ (ឆឺប្រាង អារីគុន) រៀមច្បងបង្រៀនមេរៀនដល់មីន នារីដែលធ្វើឱ្យខ្ញុំចង់នៅក្នុងផ្ទះអាស្រ័យនេះរហូតទៅ ប៉ុន្តែពេលវេលា ជីវិត និងស្នេហា ប្រៀបដូចរង្វាន់ដែលឋានសួគ៌ឱ្យខ្ញុំបណ្តោះអាសន្ន ទើបខ្ញុំត្រូវធ្វើគ្រប់បែបយ៉ាង ដើម្បីរកចម្លើយប្រាប់យមទូតឱ្យបានថា "មីនស្លាប់ដោយសារអ្នកណា" មុននឹងជីវិតក្នុងផ្ទះអាស្រ័យរបស់ខ្ញុំបាត់បង់ទៅ...

ភាសា:
អក្សរលើអេក្រង់:
ចាត់ជាក្រុម: G
ប្រភេទរឿង: មនោសញ្ជោតនា / ស្រមើស្រមៃ / រំភើបព្រឺព្រួច
រយៈពេល: 137 នាទី
អ្នកចែកចាយ: Westec Media Limited
តួសម្តែង: James Teeradon Supapunpinyo, Cherprang Areekul, Nopachai Jayanama, Suquan Bulakool
អ្នកដឹកនាំរឿង: Parkpoom Wongpoom
របៀប/ទម្រង់:

[ព័ត៌មានបន្ថែម]
[More] [English Synopsis] [English Synopsis]

មតិអំពីភាពយន្ត
មតិអំពីភាពយន្តនេះមិនទាន់មាននោះទេ។
   

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត