ពត៌មានពីភាពយន្ត

Teen Titans Go! To The Movies

បើរឿងក្រុម Teen Titans ចាក់លើផ្ទាំងសំពត់ធំ ពួកគេក៏លេងធំដែរ! ភាពយន្ត "Teen Titans GO! to the Movies" មានតួកំពូលវីរបុរសចរិតដាច់អហង្ការ ចូលចិត្តសើចចំអកឱ្យគ្នា ក្នុងភាពយន្តខ្នាតធំដំបូងរបស់ពួកគេ ជាប្រភេទភាពយន្តកំពូលវីរបុរសដែលថ្មី ឆ្លាតវៃ សក្តិសមនឹងក្មេង ហើយនិយាយមិនសំចៃមាត់ ព្រមទាំងតន្ត្រីជាច្រើនរួមបញ្ចូលគ្នា។ សម្រាប់យុវជន កំពូលវីរបុសធំៗទាំងអស់សុទ្ធតែសម្តែងក្នុងរឿងផ្ទាល់ខ្លួនមួយ លើកលែងតែក្រុម Teen Titans ហ្នឹងមួយ! តែអ្នកដឹកនាំពិតម្នាក់ Robin ត្រូវសម្រេចឱ្យដោះស្រាយបញ្ហាមួយនេះ ហើយនឹងក្លាយជាតារា ជាជាងធ្វើជាដៃគូម្នាក់។ ជាមួយគំនិតមនុស្សឡប់ៗខ្លះ និងចម្រៀងក្នុងដួងចិត្តពួកគេ ក្រុម Teen Titans បានទៅកាន់ក្រុង Tinsel ដើម្បីសម្រេចក្តីសុបិនពួកគេ។ តែក្រុមនោះបានជួបតួចិត្តអាក្រក់ និងគម្រោងរបស់គេដែលចង់គ្រប់គ្រងផែនដី ពួកចិត្តអាក្រក់ក៏បានដឹកនាំក្រុម Teen Titans ឱ្យដើរខុសផ្លូវ រឿងរ៉ាវពិតជាខុសធ្ងន់ហើយ។ ពេលក្រុមនេះដឹងថាមិត្តភាព និងកម្លាំងប្រយុទ្ធពួកគេបានបរាជ័យ ធ្វើឱ្យវាសនាចុងក្រោយរបស់ក្រុមពួកគេ កំពុងតែជួបគ្រោះ។

ភាសា: ភាសាអង់គ្លេស
អក្សរលើអេក្រង់: ភាសាខ្មែរ
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 27 កក្កដា 2018 (27 Jul 2018)
ប្រភេទរឿង: គំនូរជីវចល
រយៈពេល: 88 នាទី
អ្នកចែកចាយ: Westec Media Limited
តួសម្តែង: Scott Menville, Greg Cipes, Khary Payton
អ្នកដឹកនាំរឿង: Aaron Horvath
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ឃ្លីបអំពីភាពយន្ត]
[More] [Trailers] [English Synopsis] [English Synopsis]

មតិអំពីភាពយន្ត
មតិអំពីភាពយន្តនេះមិនទាន់មាននោះទេ។
   

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត