ពត៌មានពីភាពយន្ត

The Grinch

សត្វចម្លែកខិលខូចមួយព្យាយាមបំផ្លាញថ្ងៃណូអែល ដោយស្លៀកពាក់ជាតាណូអែល ហើយលួចយកកាដូ ដើមឈើ និងអាហារទុកសម្រាប់ថ្ងៃសម្រាកទាំងអស់នៅភូមិ Whoville។ នៅក្នុងភាពយន្តខ្នាតធំបែបគំនូរជីវចលទីប្រាំបីរបស់ពួកគេនេះ ផលិតកម្ម Illumination និង Universal Pictures សូមបង្ហាញជូនរឿង The Grinch ដោយផ្អែកលើសៀវភៅរឿងថ្ងៃសម្រាកសំណព្វរបស់ដុកទ័រ Seuss។ The Grinch និយាយពីតុក្កតាក្បាលខូច ដែលចូលធ្វើបេសកកម្មលួចបុណ្យណូអែល តែក្តីសប្បុរសរបស់ក្មេងស្រីម្នាក់បានផ្លាស់ប្តូរទឹកចិត្តរបស់គេ។ ភាពយន្តដែលពេញដោយភាពកំប្លែង កក់ក្តៅ និងរូបភាពស្អាតត្រជាក់ភ្នែកនេះ ផ្តោតសំខាន់លើអារម្មណ៍នៃបុណ្យណូអែល និងកម្លាំងសុទិដ្ឋិនិយមដែលគ្រប់គ្រងមិនបាន។ បេក្ខភាពឈរឈ្មោះជ័យលាភីអូស្ការលោក Benedict Cumberbatch ជាអ្នកបញ្ចូលសំឡេងឱ្យតុក្កតាបៃតងមុខក្រញ៉ូវ ដែលរស់នៅជីវិតបែបស្ងប់ស្ងាត់តែឯងនៅក្នុងរូងភ្នំ Crumpet ជាមួយឆ្កែស្មោះស្ម័គ្រតែមួយ Max កំពុងនៅកំដរគេ។ ដោយត្រូវច្នៃប្រឌិត និងរៀបចំសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គេនៅក្នុងរូងភ្នំ តុក្កតាបៃតងនេះមើលឃើញតែអ្នកជិតខាងគេនៅក្នុងភូមិ Whoville នៅពេលដែលខ្លួនអស់ស្បៀង។ នៅថ្ងៃបុណ្យណូអែលរាល់ឆ្នាំ អ្នកភូមិរំខានគេ ដោយការរៀបចំពិធីបុណ្យណូអែលដែលកាន់តែធំជាងមុន និងលឺជាងមុន។ នៅពេលអ្នកនៅភូមិ Whoville ប្រកាសថា នឹងរៀបចំពិធីបុណ្យណូអែលឆ្នាំនេះធំជាងមុនបីដងទៅទៀត តុក្កតាបៃតងនេះក៏...

ភាសា: ភាសាអង់គ្លេស
អក្សរលើអេក្រង់: ភាសាខ្មែរ
ចាត់ជាក្រុម: NA
ថ្ងៃចាក់បញ្ចាំង: 8 វិច្ឆិកា 2018 (8 Nov 2018)
ប្រភេទរឿង: គំនូរជីវចល
រយៈពេល: NA
អ្នកចែកចាយ: Westec Media Limited
តួសម្តែង: Benedict Cumberbatch
អ្នកដឹកនាំរឿង: Peter Candeland, Yarrow Cheney
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ឃ្លីបអំពីភាពយន្ត]
[More] [Trailers] [English Synopsis]

មតិអំពីភាពយន្ត
មតិអំពីភាពយន្តនេះមិនទាន់មាននោះទេ។
   

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត