ពត៌មានពីភាពយន្ត

កំពូលល្ងង់នៅអាស៊ី

ដំណើរជីវិតរបស់បុរសពីរនាក់គឺនាយពាក់មី និងនាយគ្រឿនដែលផ្តើមចេញពីភូមិតូច មួយក្នុងតំបន់ជាយក្រុងភ្នំពេញ។ ដោយសារតែក្រីក្រ ហើយល្ងង់ និងលួចស្រលាញ់កូនស្រីរបស់បុរសម្នាក់នៅក្បែរផ្ទះផងបាន ធ្វើ ឲ្យបុរសទាំងពីរនាក់ហ៊ានធ្វើៗគ្រប់យ៉ាងមិនថាល្អឬអាក្រក់ ថែមទាំងមិនគិតពីលទ្ធផលចុង ក្រោយ ។ ពួកគេបានសេពគប់ប៉ះចំបុរសខិលខូចម្នាក់ ឈ្មោះ នាយកណ្តុរ ហើយបុរសនោះ បានសន្យាថានឹងជួយពួកគេបានសំរេចបំណងរបស់ខ្លួនតាមរយះការ ធ្វើជំនួញមួយដែលខ្លួន បានរៀបចំ តែជំនួញនោះគ្រាន់តែជាការបោកប្រាស់តែប៉ុណ្ណោះ។ដោយសារជនបោកប្រាស់ នោះមានមហិច្ឆតាលោភលន់ ក៏ជំរុញអោយបុរសទាំងពីរនោះ ត្រូវលក់ផ្ទះ យកលុយទៅរៀន មន្តអាគមន៏ថែម ដើម្បីរកលុយឲ្យបានកាន់តែច្រើន ហើយអោយស្រីកាន់តែ ស្រលាញ់។ អ្នកទាំងពីរបានលះបង់ផ្ទះសំបែង ឲ្យតែបាន សំរេចបំណងរបស់ខ្លួន តែទីបំផុតពួកគេត្រូវបាន អ្នកទាំងនោះ បោកប្រាស់ រហូតដល់បាត់បង់អ្វីៗគ្រប់យ៉ាង។ ប៉ុន្តែដោយជំនឿពីរឿងបុណ្យ និង រឿងបាបបានកែប្រែចារិកពួកជនខិលខូច អោយ ត្រឡប់មកជួយបុរសទាំងពីរដោយស្មោះ ស្ម័គ្រហើយរកវិធីជួយដល់នាយទាំងពីរ អោយ សម្រេចនូវក្តីប្រាថ្នារបស់ខ្លូន។ នៅចុងបញ្ចប់នាយពាក់មី និងនាយគ្រឿនទទួលបានលទ្ធផលដូចបំណង បុរសជា ឪពុកបានព្រមលើកកូនស្រី និងក្មួយស្រីអោយនាយទាំងពីរ ព្រមទាំងមិនដេញដោលពីរឿង អតីតកាលរបស់ពួកគេទៀតទេ។ រីឯជនខិលខូចវិញត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនយកទៅ ផ្តន្ទាទោស តាមផ្លូវច្បាប់ចាប់ពីពេលនោះតទៅ។

ភាសា: ភាសាខ្មែរ
អក្សរលើអេក្រង់: គ្មានអក្សររត់ខាងក្រោម
ចាត់ជាក្រុម: G
ថ្ងៃចាក់បញ្ចាំង: 15 ធ្នូ 2016 (15 Dec 2016)
ប្រភេទរឿង: កំប្លែង
រយៈពេល: 95 នាទី
អ្នកចែកចាយ: PuPrum Entertainment
តួសម្តែង: Neay Peak Mi, Neay Kreoun, DJ Kandor, Mara Bunna, Bong Yek, Riya
អ្នកដឹកនាំរឿង: Touch Oudom
របៀប/ទម្រង់: 2D

[ព័ត៌មានបន្ថែម] [ឃ្លីបអំពីភាពយន្ត]
[More] [Trailers] [English Synopsis]

ឃ្លីបអំពីភាពយន្ត
Jwplayer movie page COKH


ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង
 
ចាត់ជាក្រុម
G - សាកសមសម្រាប់មនុស្សគ្រប់វ័យ
NC15 - សាកសមសម្រាប់មនុស្សអាយុ១៥ឆ្នាំ ​និងលើ១៥ឆ្នាំ
R18 - សម្រាប់តែមនុស្សអាយុ១៨ឆ្នាំ និងលើ១៨ឆ្នាំប៉ុណ្ណោះ
ឥឡូវអតិថិជន អាចទិញសំបុត្ររបស់រោងភាពយន្ត លេជេន តាមអនឡាញបានហើយ ដោយគ្រាន់តែចុច Link ខាងក្រោមដើម្បីបន្ត