ព័ត៌មាន

"The Suicide Squad" លុបចោលតួ Deadshot

អ្នកសរសេរ: Florey DM



Deadshot នឹងមិនមានមុខក្នុង "The Suicide Squad" នោះទេ

8 Apr – កាលពីខែមុននេះ ពិភពអនឡាញត្រូវបានរំជើបរំជួលជាមួយនឹងពត៌មានរាយការណ៍ថា Idris Elba នឹងចូលជំនួស Will Smith ជាតួអង្គ Deadshot នៅក្នុងរឿង "The Suicide Squad" ដែលដឹកនាំដោយ James Gunn។

ប្រាកដណាស់ដែលអ្នកគាំទ្ររបស់ Elba សប្បាយរីករាយនឹងដំណឹងនេះ ប៉ុន្ដែអ្នកគាំទ្ររបស់ Smith មិនសូវជារីករាយប៉ុន្មានទេ។ សំខាននេះជាវិធីឈ្នះឈ្នះសម្រាប់អ្នកទាំងពីរព្រោះថា Smith នៅតែបន្ដតំណែងតួអង្គ Deadshot របស់គាត់ហើយ Elba ក៏នឹងបានលេចមុខក្នុងភាពយន្ដដដែល។

ចុះឥឡូវម៉េចវិញ? ការពិតស្រួលទេ ព្រោះថាតួអង្គ Deadshot នឹងមិនបង្ហាញខ្លួនក្នុងរឿង "The Suicide Squad" ឡើយ។

Variety រាយការណ៍ថាតួអង្គនេះនឹងត្រូវដកចេញពីរឿងភាគបន្ដរបស់ "Suicide Squad" ត្រូវបានស្គាល់ថាជាភាពយន្ដផលិតឡើងវិញរបស់ "Suicide Squad" កាលពីឆ្នាំ 2016 ហើយ Elba នឹងសម្ដែងតួអង្គថ្មីស្រឡាងមួយទៀត។


ឈប់បារម្ភទៅអ្នកគាំទ្រទាំងឡាយ! ព្រោះថា Will Smith និង Idris Elba

នឹងស្ថិតក្នុងរឿង "Suicide Squad" នេះទាំងពីរនាក់!

(Photo source: JoBlo.com)

បើតាមការរាយការណ៍ ការធ្វើបែបនេះគឺដើម្បីរក្សាតួអង្គរបស់ Smith ក្នុងការត្រលប់មកកាន់ស៊េរីភាពយន្ ដនេះវិញនៅថ្ងៃអនាគត។ ថ្មីត្បិតតែលើកនេះគាត់មិនបានចូលរួមសម្ដែងដោយសារការជាប់រវល់ការងារ សម្ដែងជាច្រើននានា ប៉ុន្ដែអ្នកអាចរំពឹងទុកនឹងឃើញគាត់ក្នុងថ្ងៃអនាគត។

ការធ្វើដូច្នេះ ពួកគេអាចទុកតារា សម្ដែងជួរមុខទាំងពីរក្នុង រឿងដោយមិនចាំបាច់រើសម្នាក់ណាសំរាប់ តួអង្គតែមួយ។

ពត៌មានលំអិតទាក់ទងនឹងតួអង្គ Elba ពេលនេះមិនទាន់មានជាផ្លូវការឡើយ។ Elba នឹងជាតួអង្គមួយក្នុងចំណោមតួអង្គដែលនឹងត្រលប់មកវិញនាថ្ងៃអនាគតដូចជា Margot Robbie ជាតួ Harley Quinn, Jai Courtney ជាតួ Captain Boomerang និង Viola Davis ជាតួ Amanda Waller។

ពេលនេះ Gunn ស្ថិតក្នុងដំណាក់កាលរើសតួអង្គនៅឡើយទេមុននឹងចាប់ផ្ដើម ការថតនៅរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយភាពយន្ដនេះនឹងចាក់បញ្ចាំងនៅទ្វីបអាមេ រិកខាងជើងនៅថ្ងៃទី 6 ខែសីហា ឆ្នាំ 2021។

Cinema Online, 8 មេសា 2019


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង