ព័ត៌មាន

រឿង "Venom" រៀបចំអ្នកសរសេររឿងរួចរាល់សម្រាប់វគ្គក្រោយ

អ្នកសរសេរ: Florey DM



Tom Hardy នឹងត្រលប់មកសម្ដែងតួអង្គ Venom នៅក្នុងវគ្គក្រោយ

8 Jan – កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ ពួកយើងបានលឺដំណឹងថា "Venom" អាចនឹងចេញជាភាពយន្ដវគ្គបន្ដ នៅពេលដែល Sony Pictures បានបង្ហើបថានឹងមានភាពយន្ដ Marvel ដល់ទៅ 2 ដែលនឹងចេញនៅឆ្នាំ 2020 ហើយមួយក្នុងចំណោមភាពយន្ដទាំងពីរនោះត្រូវគេសង្ស័យថាជា "Venom 2"។

ទោះបីជាថ្ងៃចាក់បញ្ចាំងខែតុលា ឆ្នាំ 2020 នេះនៅមិនទាន់ច្បាស់ក៏ដោយ តែវគ្គបន្ដនេះកំពុងតែរៀបចំដំណើរការថត មិនតែប៉ុណ្ណោះតាមការរាយការណ៍របស់ Variety បានបញ្ជាក់ថាអ្នកសរសេរប៉ារ៉ូលថ្មីត្រូវបានរកឃើញហើយសំរាប់វគ្គថ្មីនេះហើយ។

Kelly Marcel ដែលសរសេរនិងផលិតភាពយន្ដវគ្គដំបូងក៏នឹងត្រលប់មកសរសរនិងផលិតភាពយន្ដវគ្គថ្មីវិញផងដែរ។

Tom Hardy ក៏នឹងត្រលប់មកសម្ដែងតួអង្គរបស់គាត់វិញ ហើយ Michelle Williams ក៏រំពឹងទុកថានឹងមកសម្ដែងតួអង្គ Anne Weying ផងដែរ។ Woody Harrelson ដែលបានបង្ហាញមុខក្នុងឈុត mid-credits ក្នុងភាពយន្ដទីមួយជាតួអង្គ Cletus Kasady ឬ Carnage ក៏នឹងចូលរួមក្នុងវគ្គបន្ដនេះផងដែរ។

Reuben Fleischer ប្រហែលជាមិនបានត្រលប់មកកាន់តំណែងជាអ្នកដឹកនាំទៀតទេព្រោះគាត់នឹងរវល់ដឹកនាំរឿងវគ្គបន្ដរបស់រឿងកំប្លែង "Zombieland" ដែលចេញកាលពីឆ្នាំ 2009។

ភាពយន្ដវគ្គបន្ដរបស់រឿង "Venom" ត្រូវបានគេរំពឹងទុកយ៉ាងខ្លាំងក្លាបន្ទាប់ពីភាពយន្ដវគ្គដំបូងនេះបានក្លាយខ្លួនជាភាពយន្ដដែលរកបានចំនូលច្រើនជាងគេលំដាប់លេខ 7 ក្នុងឆ្នាំ 2018 បន្ទាប់ពីការចាក់បញ្ចាំងនៅខែតុលា ដែលរកបានដល់ទៅ 855.6 លានដុល្លារសហរដ្ឋអាមេរិកដោយការចំនាយលើការផលិតអស់ប្រមាណ 100 លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។

Cinema Online, 8 មករា 2019


ភាពយន្តទាក់ទង:
Venom (04 Oct 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង