ព័ត៌មាន

ភាពយន្តវីរបុរសនេះចង់បាន John Cena មកដើរតួ

អ្នកសរសេរ: Florey DM



John Cena ត្រូវបានឃើញចុងក្រោយបង្អស់ក្នុងភាពយន្ត "Bumblebee" កាលពីឆ្នាំទៅ។

18 Apr – តើអ្នកអាចស្រមៃឃើញ John Cena ដើរតួជាវីរបុរសក្នុងភាពយន្ត DC ដែរឬទេ? ឬប្រហែលជាដើរតួចិត្តអាក្រក់វិញ?

តួអង្គរបស់គាត់នៅមិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយ ប៉ុន្តែអ្វីដែលប្រាកដនោះគឺគាត់កំពុងស្ថិតក្នុងដំណាក់កាលចរចាចូលរួមក្នុងភាពយន្ត "The Suicide Squad" តាមការរាយការណ៏របស់ Variety។

Cena បានសម្តែងក្នុងភាពយន្ត "Bumblebee" កាលពីខែធ្នូឆ្នាំទៅ ហើយនឹងបង្ហាញខ្លួនក្នុងភាពយន្ត "The Voyage of Doctor Dolittle" និង "Playing With Fire" នៅឆ្នាំក្រោយ។ ឥឡូវនេះមានភាពយន្តវគ្គបន្តរបស់ "Suicide Squad" មួយទៀតដែលការស្ថិតក្នុងការព្រមព្រៀង។

មកទល់នឹងពេលនេះ Cena ធ្លាប់សម្តែងក្នុងភាពយន្តបែបកំប្លែង សកម្មភាពវាយប្រហារ sci-fi និងមនោសញ្ចេតនា ក៏ដូចជាកម្ចីសម្លេងរបស់គាត់ឲ្យភាពយន្តគំនូរជីវចលផងដែរ ប៉ុន្តែការបង្ហាញខ្លួនរបស់គាត់ក្នុង "The Suicide Squad" នឹងកំណត់សម្គាល់ជាតួអង្គសៀវភៅត្លុកដំបូងរបស់គាត់។

ដោយការផលិតភាពយន្តវគ្គបន្តនេះមានភាពរអាក់រអួល វានៅមិនទាន់មានព័ត៌មានអ្វីច្រើននៅឡើយទេនាពេលបច្ចុប្បន្ន។ មកទល់នឹងពេលនេះ វាមានតែព័ត៌មានអំពីក្រុមតារាសម្តែងតែប៉ុណ្ណោះ។

Will Smith នឹងចាកចេញពីភាពយន្តនេះ ប៉ុន្តែតួអង្គ Deadshot នឹងមិនមានអ្នកជំនួសទេដោយតួអង្គរបស់គាត់នឹងមិនបង្ហាញខ្លួនក្នុងភាពយន្តវគ្គបន្តនេះឡើយ។ ចំណែកឯ Idris Elba ដែលដំបូងឡើយត្រូវបានរាយការណ៏ថាជាអ្នកជំនួសឲ្យ Smith នៅតែជាសមាជិកក្រុមតារាសម្តែង ប៉ុន្តែតួអង្គរបស់គាត់មិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយ។

Margot Robbie ដែលមុននេះត្រូវបានរាយការណ៏ថានឹងចាកចេញ ត្រូវបានបញ្ជាក់ថានឹងត្រឡប់មកវិញជា Harley Quinn ហើយ Jai Courtney នឹងសម្តែងតួអង្គរបស់គាត់ម្តងទៀតជា Captain Boomerang។

ដឹកនាំដោយ James Gunn ភាពយន្ត "The Suicide Squad" ត្រូវបានកំណត់វាយលុករោងកុនទ្វីបអាមេរិកខាងជើងនៅថ្ងៃទី 6 សីហា ឆ្នាំ 2021។

Cinema Online, 18 មេសា 2019


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)
Bumblebee (25 Dec 2018)
Blockers (Not Showing)
Ferdinand (22 Dec 2017)
Daddy's Home (25 Dec 2015)
Trainwreck (07 Aug 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង