ព័ត៌មាន

ថ្ងៃបញ្ចាំងរឿងថ្មីទាំងបីរបស់ "Star Wars" ចេញប្រកាសហើយ

អ្នកសរសេរ: Florey DM



ថ្ងៃចាក់បញ្ចាំងភាពយន្ដថ្មីទាំងបីរបស់ "Star Wars" ត្រូវបានប្រកាសដោយ Walt Disney Pictures ហើយ

9 May – នេះជាដំណឹងដ៏ប្រពៃមួយសំរាប់អ្នកគាំទ្រ "Star Wars" ទាំងអស់ដែលកំពុងទន្ទឹងរង់ចាំ ព្រោះថា Walt Disney Pictures ទើបតែប្រកាសថ្ងៃចាក់បញ្ចាំងរបស់ភាពយន្ដស៊េរីរឿងនេះរហូតដល់ទៅបីរឿង។

តាមការរាយការណ៍របស់ ComingSoon.net ហ្វេនៗនឹងត្រូវរង់ចាំយូរគួរសមព្រោះថារឿងទាំងនេះនឹងចាក់បញ្ចាំងពីរបីឆ្នាំបន្ទាប់ពីរឿង "Star Wars: The Rise of Skywalker" ដែលនឹងចាក់បញ្ចាំងនៅខែធ្នូចុងឆ្នាំនេះ។

កាលបរិច្ឆេទចាក់បញ្ចាំងនៃភាពយន្ដបីទៀតនោះគឺ ថ្ងៃទី 16 ធ្នូ 2022, 20 ធ្នូ 2024 និង 18 ធ្នូ 2026។

សំរាប់ឥឡូវនេះគេមិនទាន់ច្បាស់នៅឡើយទេថា តើភាពយន្ដទាំងបីនេះគឺជាភាពយន្ដបីខ្សែដែលអ្នកបង្កើត "Game of Thrones" លោក David Benioff និង D.B. Weiss កំពុងតែសហការគ្នាបង្កើត ឬក៏ជាភាពយន្ដទីមួយនៅក្នុងចំនោមបីនោះ ដែលជាភាពយន្ដទីមួយរបស់លោក Rian Johnson និងភាពយន្ដមួយទៀតដែលគេមិនទាន់បង្ហើបនៅឡើយ។

Disney មិនត្រឹមតែបានប្រកាសអំពីថ្ងៃចាក់បញ្ចាំងរបស់រឿង "Star Wars" នេះទេ ព្រោះថាស្របនឹងការបញ្ចូលគ្នារបស់ Disney-Fox កាលពីដើមឆ្នាំនេះ អ្នកគាំទ្រក៏បានត្រៀមខ្លួនសំរាប់ការផ្លាស់ប្ដូរផ្សេងៗទាក់ទងនឹងគម្រោងភាពយន្ដ និងថ្ងៃចាក់បញ្ចាំង ដូច្នេះហើយកាលវិភាគថ្មីដែល Disney ទើបតែបង្ហើបនេះអាចជាពត៌មានវិជ្ជមានសំរាប់ហ្វេនខ្លះនិងពត៌មានអវិជ្ជមានសំរាប់ហ្វេនដទៃទៀត។


អ្នកគាំទ្រខ្លះមិនសូវពេញចិត្តទេនឹងការរង់ចាំយូរពេក

ក្នុងចំណោមការផ្លាស់ប្ដូរដ៏ធំៗទាំងអស់ក្នុងនោះក៏រួមមានថ្ងៃចាក់បញ្ចាំងរបស់ភាពយន្ដវគ្គបន្ដទាំងបួនរបស់ "Avatar" ដែលសុទ្ធតែត្រូវបានពន្យារពេលពីមួយទៅពីរឆ្នាំ។

"Avatar 2" នឹងចាក់បញ្ចាំងនៅថ្ងៃទី 17 ធ្នូ 2021 (ថ្ងៃចាក់បញ្ចាំងដើម 18 ធ្នូ 2020), រុញថ្ងៃចាក់បញ្ចាំង "Avatar 3" ទៅដល់ថ្ងៃទី 22 ធ្នូ 2023 (ថ្ងៃចាក់បញ្ចាំងដើម 17 ធ្នូ 2021), "Avatar 4" ទៅថ្ងៃទី 19 ធ្នូ 2025 (ថ្ងៃចាក់បញ្ចាំងដើម 20 ធ្នូ 2024), និង "Avatar 5" ទៅកាន់ថ្ងៃ 17 ធ្នូ 2027 (ថ្ងៃចាក់បញ្ចាំងដើម 19 ធ្នូ 2025)។

សំរាប់ហ្វេន Channing Tatum ដែលរង់ចាំទស្សនាគាត់ក្នុង "Gambit" ដែលតារាសម្ដែងនេះគ្រោងនឹងដឹកនាំផងដែរនោះពេលនេះត្រូវបានលុបចោលហើយ។ Disney បានដកភាពយន្ដនេះចេញពីកាលវិភាគរបស់គេរួមជាមួយនឹងភាពយន្ដ Fox Marvel បីរឿងទៀតដែលគ្រោងនឹងបញ្ចាំងក្នុងកំឡុងពីរឆ្នាំទៀតនេះផងដែរ។


ពិតណាស់ ការផ្លាស់ប្ដូរថ្ងៃចាក់បញ្ចាំងមិនឈប់ឈររបស់ "The New Mutants" គួរឲ្យធុញទ្រាន់ណាស់

"The New Mutants" ពេលនេះត្រូវបានពន្យាពេលម្ដងទៀតហើយ។ បន្ទាប់ពីការប្រកាសពីឆ្នាំមុនថានឹងចាក់បញ្ចាំងនៅថ្ងៃទី 2 សីហា ឆ្នាំនេះ (បន្ទាប់ពីប្ដូរពីថ្ងៃទី 13 មេសា 2018 ទៅថ្ងៃ 22 កុម្ភៈ 2019 មុននឹងសម្រេចយកថ្ងៃចាក់បញ្ចាំងក្នុងខែសីហា 2019 នេះ), ពេលនេះត្រូវបានលើកថ្ងៃដល់ថ្ងៃទី 3 មេសា 2020 ទៀតហើយ។

ហើយក៏មិនទាន់មានជាគម្រោងវគ្គបន្ដរបស់ "Deadpool" នៅក្នុងនេះដែរ ដែលអាចប្រហែលមកពី Disney មានគម្រោងបញ្ចូលពពួកវីរបុរសរបស់ Fox ដូចជា "X-Men" និង "Fantastic Four" ទៅក្នុង Marvel Cinematic Universe (MCU) របស់ពួកគេដែរ។

ក្រៅពីនេះក៏មានភាពយន្ដប្រាំបួនទៀតដែលត្រូវបានពន្យាររួមបញ្ចូលទាំងរឿង "Ad Astra"របស់ Brad Pitt និង "West Side Story" របស់ Steven Spielberg និង"Ford v Ferrari". របស់ James Mangold ផងដែរ។

Cinema Online, 9 ឧសភា 2019


ភាពយន្តទាក់ទង:
Star Wars: The Rise Of Skywalker (19 Dec 2019)
The New Mutants (Not Showing)
Ad Astra (19 Sep 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង