ព័ត៌មាន

តួសំខាន់ម្នាក់ទៀតហើយចាកចេញពីភាគបន្ដរបស់ "Suicide Squad"

អ្នកសរសេរ: Florey DM



អ្នកទាំងពីរនេះ មិនត្រូវបាននៅទីនេះទៀតទេ

2 Mar – កាលពីថ្ងៃបុណ្យនៃក្ដីស្រឡាញ់បានលេចលឺពត៌មានពីអវត្តមានតួអង្គដ៏សំខាន់ក្នុងភាគបន្ដ "Suicide Squad" រួចមកហើយ តែនេះ តួអង្គលំដាប់ A ម្នាក់ទៀតហើយចាកចេញពីគម្រោងភាពយន្ដនេះ។

ថ្មីត្បិតតែ Will Smith មិនដែលធ្វើការប្រកាសការត្រលប់ចូលសម្ដែងជា Deadshot ក្នុង "The Suicide Squad" ប៉ុន្ដែរាល់គ្នាតែងតែរំពឹងទុកថាតារាសម្ដែងរូបនេះ និង អ្នករួមអាជីពរបស់គាត់ Margot Robbie នឹងត្រលប់មកសម្ដែងតួអង្គដ៏មានប្រជាប្រិយភាពរបស់ពួកគេ។

តែសំណាងអាក្រក់ វត្តមានរបស់ Harley Quinn សម្ដែងដោយ Robbie មិនត្រូវបានមានដោយសេចក្ដីប្រកាសកាលពីខែមុន ក៏ដូចជាការចាកចេញរបស់តារាសម្ដែង Smith បើតាមការរាយការណ៍ខែនេះរបស់ Variety។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តួអង្គរបស់ Smith អាចនឹងត្រូវសម្ដែងដោយអ្នកផ្សេង ប្រសិនបើ Deadshot នៅតែមានក្នុងសាច់រឿងបន្ដ។ ខុសពីតួអង្គ Harley Quinn សម្ដែងដោយ Robbie ដែលអាចនឹងមានភាពយន្ដទោលរបស់ខ្លួន តួអង្គ Deadshot របស់ Smith មិនមានគ្រោងផលិតភាពយន្ដផ្សេងៗឲ្យ DC នោះទេ។

អ្នកគ្រប់គ្រងក្នុង Warner Bros កំពុងតែពិភាក្សាថាគួរតែរើសតារាសម្ដែងជំនួស ឬ ដកតួអង្គ Deadshot ចេញភាពយន្ដតែម្ដង ដោយបង្កើតតួអង្គថ្មីពី DC universe ជំនួស Deadshot។

ការចាលចេញរបស់ Smith កើតឡើងដោយសារតែការជាន់ពេលថតភាពយន្ដរបស់គាត់។ ប្រហែលជា 2 ឆ្នាំមុន គាត់បានបញ្ជាក់ប្រាប់ថា គាត់បានធ្វើឲ្យមានការយឺតយ៉ាវដល់ការផលិតភាពយន្ដភាគបន្ដមួយនេះដោយសារតែគាត់មមាញឹកនឹងការថតភាពយន្ដ "Aladdin" និង "Gemini Man"។ ប៉ុន្ដែចំពោះលើកនេះ គ្មានអ្វីមកបញ្ជាក់ថាតើគម្រោងភាពយន្ដណាមួយដែលធ្វើឲ្យគាត់រវល់នៅក្នុងរដូវស្លឹកឈើជ្រុះនោះទេ។

ភាពយន្ដ "The Suicide Squad" ដែលត្រូវបានសរសេរ និងដឹកនាំដោយ James Gunn នឹងធ្វើការបញ្ចាំងនៅលើផ្ទាំងភាពយន្ដខ្នាតធំក្នុងខែសីហា ឆ្នាំ 2021 ខាងមុននេះហើយ។

Cinema Online, 2 មីនា 2019


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង