ព័ត៌មាន

តើ Venom ជាតួចិត្តអាក្រក់ក្នុង "Spider-Man 3" របស់ MCU ឬ?

អ្នកសរសេរ: Florey DM



Venom នឹងមិនធ្វើឲ្យ Spidey ទទួលបានការលើកមេដៃមួយទេប៉ុន្ដែក៏មិនថ្វីដែរ

29 May – នៅពេលដែលរឿង "Venom" សម្ដែងដោយ Tom Hardy ចេញបញ្ចាំងកាលពីឆ្នាំមុន ផលិតករ Sony លោក Amy Pascal បាននិយាយថាភាពយន្ដនេះគឺជាផ្នែកមួយនៃ Marvel Cinematic Universe (MCU) របស់ Disney ដែរ។

លោក Kevin Feige នៅ Marvel Studios បានបដិសេធប៉ុន្ដែបើតាមមើលទៅ Venom ក៏នៅតែអាចស្វែងរកច្រកចូលភាពយន្ដ "Spider-Man" របស់ MCU បានដែរ ហើយយ៉ាងហោចណាស់ក៏បានមួយរឿងដែរគឺ "Spider-Man 3" ដែលមិនទាន់បានផលិតនៅឡើយទេ។

Roger Wardell បានបង្ហោះលើបណ្ដាញ Twitter ថា "ពួកយើងគ្មានគម្រោងបញ្ចូល Deadpool ទៅក្នុង Spider-Man 3 របស់ MCU ទេប៉ុន្ដែ Sony ពិតជាចង់បានតួអង្គ Venom សម្ដែងដោយ Tom Hardy នៅក្នុងរឿងនេះ។ Deadpool មានភាពយន្ដរបស់គេផ្ទាល់ខ្លួនហើយ ប៉ុន្ដែមិនទាន់លេចមុខក្នុងភាពយន្ដ X-Men ហើយវាក៏នឹងដូចគ្នាជាមួយ MCU" ដែរ។

នេះមានន័យថាអ្នកគាំទ្រ Venom និង Spider-Man អាចនឹងបានទស្សនា Hardy និង Tom Holland ប្រយុទ្ធលើអេក្រង់ធំ។

ដោយសារភាពយន្ដ "Spider-Man" ទីពីរ ដែលមានចំណងជើង "Spider-Man: Far from Home" មិនទាន់ចាក់បញ្ចាំងក្នុងរោងកុននៅឡើយទេ ដូច្នេះយើងក៏មិនទាន់មានព័ត៌មានអំពីភាពយន្ដទីបី និងពាក្យចចារអារ៉ាមនេះដែរ។

ប៉ុន្ដែអ្វីដែលយើងអាចកត់សំគាល់បាននោះគឺពាក្យសម្ដីរបស់ Wardell មិនងាយខុសនោះទេ ព្រោះថាកាលពីពេលថ្មីៗនេះ គាត់បានបង្ហើបពីការផ្លាស់ប្ដូររូបរាងរបស់ Thor និងមរណភាព (លើកទី1) របស់ Thanos នៅក្នុង "Avengers: Endgame" ហើយអ្នកគាំទ្រគិតថាគាត់គ្រាន់តែនិយាយលេងប៉ុន្ដែនៅពេលដែលភាពយន្ដចាក់បញ្ចាំង អ្វីគឺពិតជាដូចសម្ដីគាត់ពិតមែន។


សុំទោសផងណា Deadpool ដែលមិនបានចូលរួម Spidey និង Venom ហ្នឹងគេ

ប៉ុន្ដែហេតុអ្វីក៏សម្ដីរបស់ Wardell អំពី Spider-Man/Venom នេះក៏មានឈ្មោះ Deadpool ក្នុងនោះដែរ? គាត់ប្រហែលជាឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយរបស់ The Daily Express របស់ចក្រភពអង់គ្លេសប្រហែលជា 2 ម៉ោងមុនការបង្ហោះ tweet ឆ្លើយតបរបស់គាត់នេះ ដែលអត្ថបទនេះបានចុះផ្សាយថា Deadpool អាចនឹងត្រូវបានបញ្ចូលទៅក្នុង MCU ដោយសារពេលនេះតួអង្គនេះបានក្លាយជាកម្មសិទ្ធរបស់ Disney បន្ទាប់ពី Disney បានទិញ Fox យក។

សំរាប់ពេលនេះអ្នកគាំទ្រអាចត្រឹមតែទស្សនាភាពយន្ដ Spider-Man និង Venom ហើយរង់ចាំព្រោះថាព័ត៌មាននេះអាចត្រូវគេបញ្ជាក់ឬច្រានចោលនៅពេលក្រោយ។

ដំបូងគេបំផុតគឹ "Spider-Man: Far from Home" ដែលនឹងបន្ដសាច់រឿង "Spider-Man: Homecoming" របស់ 2017 របស់ Holland ជាតួអង្គបាញ់សំណាញ់ពីងពាង រីឯវគ្គបន្ត"Venom" របស់ Hardy មិនទាន់មានចំនងជើងនៅឡើយទេ ប៉ុន្ដែមានអ្នកនិពន្ធកំពុងតែសរសេរសាច់រឿងហើយ។

Cinema Online, 29 ឧសភា 2019


ភាពយន្តទាក់ទង:
Spider-Man: Far From Home (05 Jul 2019)
Venom (04 Oct 2018)
Spider-Man: Homecoming (07 Jul 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង