ព័ត៌មាន

នេះជាភាពយន្តឥណ្ឌាទីមួយដែលថតនៅប្រាសាទអង្គរវត្ត

អ្នកសរសេរ: Khen Sophara



"Sita" គឺជាភាពយន្ដឥណ្ឌាទីមួយដែលថតនៅប្រាសាទអង្គរវត្ត

27 May – ពិតណាស់ប្រាសាទអង្គរវត្តគឺជាទីតាំងដ៏ល្បីល្បាញសម្រាប់ផលិតករកុនជុំវិញពិភពលោកហើយកាលពីពេលថ្មីៗនេះប្រាសាទអង្គរវត្តរបស់យើងក៏បានលេចមុខក្នុងភាពយន្ដឥណ្ឌាមួយផងដែរ។

រឿង "Sita" គឺជាភាពយន្ដឥណ្ឌាទីមួយដែលបានថតនៅប្រាសាទអង្គរវត្ដ។

លោក Bellamkonda Sai Sreenivas តួអង្គឯកនៅក្នុងភាពយន្ដ Telugu នេះបានបង្ហើបប្រាប់ Sakshi Post ថាគាត់ពិតជាសប្បាយរីករាយណាស់ដែលបានសម្ដែងជាតួអង្គក្នុងរឿង Tollywood ទីមួយដែលថតនៅប្រាសាទនេះ។

នៅក្នុងភាពយន្ដនេះ គាត់សម្ដែងជាតួ Raghuram ដែលជាតួក្មេងប្រុសអាយុ 4 ឆ្នាំម្នាក់ត្រូវគេយកទៅបោះបង់ចោលនៅវត្តជាមួយនឹងពាក្យសន្យាថា Sita (Kajal Aggarwal) នឹងមកមើលថែគេ ហើយគេក៏ត្រូវមើលថែនាងវិញដែរ។ ប៉ុន្ដែនៅពេលដែលពួកគេបានជួបគ្នារយៈពេល 20 ឆ្នាំក្រោយមក អ្វីៗក៏បានផ្លាស់ប្ដូរអស់។

មុនភាពយន្ដនេះ ក៏មានភាពយន្ដឥណ្ឌាមួយទៀតចំនងជើង "Katmundu 2 Cambodia" ដែលគ្រោងថតនៅប្រាសាទអង្គរវត្តដូចគ្នាកាលពីឆ្នាំ 2018 ប៉ុន្ដែត្រូវបានរំសាយវិញដោយសារមានបញ្ហារើសតួសម្ដែង។

Cinema Online, 27 ឧសភា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង