ព័ត៌មាន

"Shazam!" នឹងបង្ហាញខ្លួនម្ដងទៀតនៅវគ្គបន្ដ

អ្នកសរសេរ: Florey DM



អ្នកណាខ្លះរំភើបនឹងវគ្គបន្ដរបស់ "Shazam!"? ពួកគាត់នេះរីករាយខ្លាំង!

9 Apr – បើតាមសម្ដីរបស់ Dwayne Johnson, "ភាពយន្ដ "Shazam!" របស់យើងគឺជាភាពយន្ដលេខ 1 នៅលើពិភពលោកនេះ!"។ ហើយដោយសារមូលហេតុនេះហើយទើបភាពយន្តនេះនឹងមានវគ្គបន្ដ!

The Wrap បានរាយការណ៍ថា អ្នកនិពន្ធ Henry Gayden នឹងត្រលប់មកនិពន្ធប៉ារ៉ូលសំរាប់រឿងវគ្គថ្មីនេះដូចគ្នា។

ការសរសេរប៉ារ៉ូលសំរាប់ភាពយន្តទីពីរនេះប្រហែលជាមិនមែនរឿងលំបាកទេសំរាប់ Gayden ព្រោះថាគាត់ក៏បានសរសេរប៉ារ៉ូលសំរាប់ភាពយន្ដទីមួយរួចទៅហើយដោយផ្អែកតាមសាច់រឿងដើមរបស់ Darren Lemke និងខ្លួនគាត់ផ្ទាល់។

អ្នកដឹកនាំរឿង David F. Sandberg និងផលិតករ Peter Safran ក៏ត្រូវគេរំពឹងទុកថានឹងត្រលប់មករួមដៃគ្នាសំរាប់ភាពយន្ដវគ្គបន្ដនេះដូចគ្នា។

"Shazam!" ដែលមានលោក Zachary Levi សម្ដែងជាតួវីរបុរសនេះឈរឈ្មោះលំដាប់លេខ 1 ទាំងក្នុងទីផ្សារក្នុងស្រុកនិងក្រៅស្រុកកាលពីចុងសប្ដាហ៍មុននេះហើយគិតមកដល់ពេលនេះប្រមូលចំណូលបាន 159.1 លានដុល្លារសហរដ្ឋអាមេរិកទូទាំងពិភពលោក។ ពិតជាមិនអន់ទេសំរាប់ភាពយន្ដបែបវីរបុរសដែលចំណាយទុនត្រឹមតែ 98 លានដុល្លារសហរដ្ឋអាមេរិក!

ប៉ុន្ដែហេតុអ្វី Dwayne "The Rock" Johnson រីករាយអន្ទះសារយ៉ាងនេះទាំងដែលគាត់មិនសម្ដែងក្នុងភាពយន្ដនេះផង? ចាំអត់ថាការពិតទៅគាត់ត្រូវបានជ្រើសរើសឲ្យសម្ដែងជាតួចិត្តអាក្រក់ Black Adam ប៉ុន្ដែក្រោយមកត្រូវផ្លាស់ប្ដូរវិញ?

ប៉ុន្ដែកុំបារម្ភអី ព្រោះថាលោកអ្នកនឹងបានទស្សនា The Rock នៅពេលដែលគាត់សម្ដែងតួ Black Adam របស់គាត់នៅក្នុងភាពយន្ដទោលរបស់ DCEU ដែលគាត់នឹងចាប់ផ្ដើមថតនៅឆ្នាំក្រោយនេះហើយ។

Cinema Online, 9 មេសា 2019


ភាពយន្តទាក់ទង:
Shazam! (05 Apr 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង