ព័ត៌មាន

Ryan Reynolds បង្ហើបដំណឹងបុត្រទីបីជាមួយ Blake Lively

អ្នកសរសេរ: Khen Sophara



Ryan Reynolds មានកូនថ្មីៗដល់ទៅពីរអ្នក – រឿង "Pikachu"
ថ្មីរបស់គាត់និងកូនទីបីជាមួយភរិយា Blake Lively!

6 May – អបអរសាទរដល់គ្រួសារត្រកូល Reynolds ព្រោះថាគ្រួសារនេះនឹងរឹតតែអ៊ូអរជាងនេះទៅទៀតជាមួយនឹងសមាជិកថ្មីជាកូនទី 3 ក្នុងពេលឆាប់ៗនេះ!

តាមការរាយការណ៍របស់ Hello Magazine នៅឯកម្មវិធីសម្ពោធភាពយន្ដថ្មីនៅឯទីក្រុងញ៉ូវយ៉ករបស់លោក Ryan Reynolds រឿង "Pokemon Detective Pikachu" ភរិយារបស់គាត់ Blake Lively បានបង្ហាញពីការមានផ្ទៃពោះរបស់អ្នកស្រីយ៉ាងជឿជាក់នៅលើកំរាលព្រំពណ៌ក្រហមជាមួយនឹងឈុតពណ៌លឿងពីក្បាលដល់ចុងជើង (ពណ៍ដូច Pikachu ទៀត)។

គូស្វាមីភរិយាមួយគូនេះ បានរៀបការកាលពីឆ្នាំ 2012 ហើយបច្ចុប្បន្ននេះអ្នកទាំងពីរមានបុត្រីពីរ James និង Inez អាយុ 2 និង 4 ឆ្នាំ។

យើងមិនទាន់ដឹងច្បាស់នៅឡើយទេថាតើឪពុកម្ដាយគំរូទាំងពីរនេះនឹងឲ្យបុត្ររបស់គេទាំងពីរទស្សនាភាពយន្ដថ្មីរបស់ឪពុកគេនេះឬទេ ប៉ុន្ដែប្រសិនបើពួកគេបានទស្សនានោះគេនឹងបានលឺសំលេងឪពុកគេបញ្ចូលឲ្យតួអង្គ Pokemon ដ៏គួរឲ្យស្រលាញ់នេះហើយ។


ស្រមៃចេញទេសំលេងរបស់ Ryan Reynolds
ចេញពីមាត់របស់តួតុក្ដតាដ៏គួរឲ្យស្រឡាញ់នេះ?

នៅក្នុងរឿង "Pokemon Detective Pikachu" នេះ Ryan Reynolds បានបញ្ចូលសម្លេងនឹងទឹកមុខឲ្យតួអង្គអ្នកស៊ើបអង្កេតលំដាប់ពិភពលោកគឺ Detective Pikachu ហើយបើសិនជាអ្នកឆ្ងល់ថាហេតុអ្វីបានជាតួអង្គនេះដូច Reynolds បេះបិទម្ល៉េះនោះ គឺដោយសារការពិតទៅតួអង្គនេះគឺជាលោក Reynolds ផ្ទាល់គ្រាន់តែបន្ថែម CGI ពីលើប៉ុណ្ណោះ។

Pikachu និង Tim នឹងតាមស្វែងរកតំរុយនៅតាមផ្លូវលំអរដោយភ្លើងណេអុងនៅក្នុងទីក្រុង Ryme នៅពេលដែលគេតាមរកឪពុករបស់ Tim ដែលបានបាត់ខ្លួនប៉ុន្ដែអ្វីដែលគេរកឃើញនឹងផ្លាស់ប្ដូរជីវិតអ្នកគ្រប់គ្នាក្នុងទីក្រុងនេះជារៀងរហូត។

(Photo source: Getty Images | Fox News)

Cinema Online, 6 ឧសភា 2019


ភាពយន្តទាក់ទង:
Pokémon Detective Pikachu (10 May 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង