ព័ត៌មាន

គ្មានភាពយន្ដ "Rush Hour 4" សម្រាប់ Jackie Chan ឡើយ

អ្នកសរសេរ: Florey DM



ខកចិត្តណាស់មែនទេ?....ពួកយើងយល់អារម្មណ៍នេះ

11 Apr – នៅពេលប៉ុន្មានថ្ងៃមុន តារាសម្ដែង Jackie Chan និង Chris Tucker ក្នុងភាពយន្ដ "Rush Hour" បានផុសរូបជាមួយគ្នា ដែលមានលើកបង្ហាញម្រាមដៃ 4 ធ្វើឲ្យហ្វេនៗស្មានភ្លាមថានឹងមានវគ្គ 4 បន្ដពីភាពយន្ដមុន។

តែគួរឲ្យសោកស្ដាយ ការរំពឹងទុកត្រូវបានរលាយនៅពេលដែលក្រុមហ៊ុនចាត់ការរបស់លោក Jackie Chan គឺ JC Group បានធ្វើការបដិសេដទៅលើការចូលសម្ដែងរបស់លោកក្នុងភាពយន្ដ "Rush 4" និងវគ្គបន្ដរបស់ "The Karate Kid" កាលពី ឆ្នាំ 2010។

"ពួកយើងបានដឹងពីពត៍មានមិនពិតពីការវិលត្រលប់ចូលសំដែងក្នុងភាពយន្ដ "Rush Hour 4" និង "The Karate Kid 2" កំពុងតែរីករាលដាលពេញបណ្ដាញសង្គម" ជាការថ្លែងតំណាងជំនួសតារាសម្ដែង។

"ហើយដៃគូជាក្រុមហ៊ុនភាពយន្ដដែលរំលោភបំពានសិទ្ធបានលួចចូលទៅកាន់បណ្ដាញសង្គមផ្ទាល់ខ្លួនដូចជា WeChat និង អ៊ីម៊ែលលោក EsmondRen ដើម្បីស្វែងរកក្រុមការងារ តួសម្ដែង ការជ្រើសរើសតួ និងជាច្រើនទៀតដែលទាក់ទិនទៅនឹងរូបថតនោះ។


នេះជារូបភាពដែលធ្វើឲ្យហ្វេន "Rush Hour" មានការត្រេកអរយ៉ាងខ្លាំង។
(ប្រភពរូបថត៖ Instagram របស់ Chris Tucker)

មើលទៅតារាៗក៏រីករាយនឹងការជួបជុំថតជាមួយគ្នាដែរ គ្រាន់តែ "Rush Hour 4" មិនទាន់កើតមានតែប៉ុណ្ណឹង។ តែប្រហែលជាអាចឆាប់ៗនេះ។

Chan បាននិយាយពីភាពដែលអាចកើតមាននៃវគ្គ 4 របស់ភាពយន្ដនេះតាំងពីឆ្នាំ 2017 ហើយក៏ជាឆ្នាំតែមួយដែលគាត់បានបង្ហើបថា "The Karate Kid" វគ្គបន្ដអាចមានឡើងដែរ។

សូម្បីតែ Tucker ក៏បានអះអាងកាលពីឆ្នាំមុន តែគាត់មិនបាននិយាយពីវត្តមានរបស់ Brett Ratner ចូលមកដឹងនាំសម្ដែងនោះឡើយ ខណៈពេលដែល Ratner ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ និងអាកប្បកិរិយាមិនសមរម្យកាលពីឆ្នាំ 2017។ Ratner បច្ចុប្បន្នមិនពាក់ព័ន្ធនឹងផែនការរបស់ Warner Bros ណាមួយឡើយ។

Chan និង Tucker ចាប់ដៃសហការគ្នាក្នុងភាពយន្ដ "Rush Hour" ដំបូងក្នុងឆ្នាំ 1998 និងជួបគ្នាម្ដងទៀតក្នុងវគ្គបន្ដកាលពីឆ្នាំ 2001 និង 2007។

Cinema Online, 11 មេសា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង