ព័ត៌មាន

Harley Quinn គ្មានវត្តមានក្នុងវគ្គបន្ដរបស់ "Suicide Squad" នោះទេ

អ្នកសរសេរ: Florey DM



គ្មាននោះទេភាពយន្ដ Harley Quinn-Joker!
គួរឲ្យសោកស្ដាយមែនទែនទៅកាន់អ្នកគាំទ្រដែលរង់ចាំខ្សែរឿងស្នេហាដ៏ស្មុគស្មាញមួយនេះ។

14 Feb – គួរឲ្យសោកស្ដាយមែនទែនសម្រាប់អ្នកដែលរង់ចាំវគ្គបន្ដរបស់ភាពយន្ដ "Suicide Squad" ដើម្បីតាមដាន Harley Quinn សម្ដែងដោយ Margot Robbie ព្រោះថាគ្មាន Harley Quinn ទេក្នុងវគ្គបន្ដនេះ។

Harley Quinn នឹងមិនមានវត្តមានក្នុងភាគបន្ដរបស់ភាពយន្ដមួយនេះទេ បើតាមការរាយការណ៍របស់ Forbes។

ដោយសារតែអ្នកផលិតរឿងលោក James Gunn ចង់ផលិតវគ្គបន្ដនេះឲ្យថ្មីស្រឡាងជៀសជាងសាច់រឿងបន្ដពីវគ្គមុនក្នុង 2016 មិនតែប៉ុណ្ណោះវគ្គបន្ដនេះនឹងមានវត្តមានតួអង្គថ្មីៗជាច្រើន។ អញ្ចឹងប្រហែលជាអ្នកទាំងអស់គ្នាមិនគួររំពឹងទុកថានឹងឃើញតួសម្ដែង Will Smith និង Jared Leto ដូចគ្នា។

ចំណែកឯអ្នករង់ចាំទស្សនារឿងស្នេហារបស់ Harley Quinn និង Joker នៅថ្ងៃបុណ្យនៃក្ដីស្រឡាញ់ណាមួយក្នុងរោងភាពយន្ដ ក៏មិនគួរគិតទុកដែរ។

គម្រោងភាពយន្ដសម្រាប់ស្នេហាដ៏ស្មុគស្មាញរបស់មួយគូនេះត្រូវបានរំសាយ។

ទាំងនេះអាចដោយសារតែ Jared Leto មិនទទួលបានសាច់រឿងទោលរបស់គាត់គឺ Clown Prince of Darkness ព្រោះគាត់តែងតែចង់បង្ហាញពីសមត្ថភាពដើរតួ Joker របស់គាត់។

ប៉ុន្ដែមិនបាច់បារម្ភនោះទេ អ្នកគាំទ្រទាំងអស់គ្នានៅតែអាចឃើញ Harley Quinn សម្ដែងដោយ Robbie។ ដូចដែលចំណងជើងនិយាយអញ្ចឹង នាងជាតួឯកក្នុងភាពយន្ដ "Birds of Prey (And the Fantabulous Emancipation of One Harley Quinn)" ហើយស្នេហារបស់នាង និង Joker ត្រូវបានទាយរួចជាស្រេចទៀតថានឹងបែកបាក់ ហេតុផលទាំងនេះហើយដែលធ្វើឲ្យមានការសន្មតថាភាពយន្ដទោលរបស់នាង និង Joker នឹងមិនមានឡើយ។

Cinema Online, 14 កុម្ភះ 2019


ភាពយន្តទាក់ទង:
Suicide Squad (05 Aug 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង