ព័ត៌មាន

Legend Eden បើកសម្ពោធសាល Kids Hall ដំបូងគេនៅកម្ពុជា

អ្នកសរសេរ: Florey DM



ឪពុកម្តាយអាចទស្សនាភាពយន្តដោយរីករាយខណៈពេលដែលកូនៗលេងកំសាន្ដសប្បាយ។

10 Apr – ការដែលមានក្មេងនៅក្នុងសាលរោងភាពយន្តពោរពេញដោយទស្សនិកជនពិតជាអាចបង្កការរំខានដល់អ្នកដទៃ ទាល់តែវាជាសាលបញ្ចាំងដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ទស្សនិកជនវ័យក្មេងទាំងនេះ។

សូមណែនាំសាល Kids Hall ជាកន្លែងដែលឪពុកម្តាយអាចទស្សនាភាពយន្តបានដោយមិនចាំបាច់បារម្ភពីការរំខានដល់អ្នកដទៃ។

តើវាជាសាលដូចម្តេច?

ខុសប្លែកពីសាលរោងភាពយន្តឯទៀត សាល Kids Hall មាននូវភ្លើងបំភ្លឺស្រាលៗ និងកម្រិតសម្លេងទាបជាងធម្មតាដើម្បីធានាថាកុមារតូចៗមានអារម្មណ៍ស្ងប់ស្រួលក្នុងកំឡុងពេលទស្សនាខ្សែភាពយន្ត។ ក្រៅពីកៅអីរោងកុនដ៏ធំទូលាយនិងទន់ស្រួល ក៏មាននូវកៅអីទន់ៗ (bean bag) ដែលត្រូវបានដាក់បន្ថែមនៅខាងមុខផងដែរ។

សម្រាប់ក្មេងៗដែលរពឹសនៅមិនស្ងៀម មាននូវល្បែងលេងផ្សេងៗ (និងទីតាំងលេងបាល់តូចៗ) ដើម្បីកុំឲ្យពួកគេមានពេលទំនេរអផ្សុក។

ក្នុងចំណោមរោងភាពយន្តទាំង 12 ដែលកំពុងបើកដំណើរការនៅប្រទេសកម្ពុជា រោងភាពយន្ត Legend Eden នៅរាជធានីភ្នំពេញគឺជារោងភាពយន្តដំបូងនិងតែមួយគត់ដែលមានសាល Kids Hall។

គម្រោងសម្រាប់សាលមួយនេះត្រូវបានបង្ហាញលើកដំបូងកាលពីបីឆ្នាំមុន នៅពេលដែលទីតាំង Eden កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍។ កាលពីខែសីហាឆ្នាំទៅ វាត្រូវបានដណ្ហើបឲ្យដឹងរួចមកហើយពីថ្ងៃបើកសម្ពោធ ហើយទីបំផុតនាពេលឥឡូវនេះ វាបើកដំណើរការសម្រាប់សាធារណជនហើយ។

ក្នុងអំឡុងពេលនេះ វាមាននូវភាពយន្តមួយចំនួនដែលកំពុងចាក់បញ្ចាំងនៅសាល Kids Hall រួមមាន "Captain Marvel", "Shazam", "Dumbo" និង "Wonder Park" ហើយវាក៏នឹងបញ្ចាំង "Avengers: Endgame" នាពេលខាងមុខនេះផងដែរ។

(ប្រភពរូបភាព: Legend Cinema)

Cinema Online, 10 មេសា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង