ព័ត៌មាន

កុំភ្លេចរកមើល Key ក្នុង "Hit-and-Run Squad"!

អ្នកសរសេរ: Vong Phal Solysa



Key សម្តែងជាអ្នកបើកឡានស្ទូចរថយន្ដដែលមានសក់ពណ៌ផ្កាឈូកក្នុង
"Hit-And-Run Squad"

17 May – Kim Ki-bum ឬ Key ដែលជាសមាជិកនៃក្រុមតារាចម្រៀងកូរ៉េ SHINee ដ៏ល្បីល្បាញ នឹងបង្ហាញខ្លួននៅលើកញ្ចក់អេក្រង់ធំក្នុងខែមិថុនានេះ ជាមួយខ្សែភាពយន្តបែបវាយប្រហារកំប្លុកកំប្លែងដែលមានចំណងជើងថា "Hit-And-Run Squad"។

ដឹកនាំដោយ Han Jun-hee ("Coin Locker Girl" (2015)) ខ្សែភាពយន្តមួយនេះដើរតាមក្រុមភ្នាក់ងារស៊ើបអង្កេតហេតុការណ៍បន្ទាន់មួយ ខណៈពេលដែលពួកគេតាមប្រមាញ់អ្នកជំនួញមួយរូបដែលជាអតីតអ្នកប្រណាំងឡានដែលចូលចិត្តបើកបរហួសល្បឿនកំណត់។

សាច់រឿងផ្តោតទៅលើ Eun Si-yeon (សម្តែងដោយ Gong Hyo-jin) ដែលជាប៉ូលីសម្នាក់ដែលត្រូវបានទម្លាក់តួនាទីពីក្រុមស៊ើបអង្កេតនៅឯទីភ្នាក់ងារប៉ូលីសជាតិ និង Seo Min-jae (សម្តែងដោយ Ryu Jun-yeol) ដែលជាកូនប៉ូលីសឆ្នើមក្នុងក្រុមភ្នាក់ងារស៊ើបអង្កេតហេតុការណ៍បន្ទាន់នេះ ខណៈពេលដែលពួកគេសហការគ្នាតាមចាប់ Jung Jae-chul (សម្តែងដោយ Jo Jung-suk) ដែលជាអតីតអ្នកប្រណាំងឡាន Formula One ដែលកំពុងប្រព្រឹត្តបទល្មើសដោយសារការងប់ងល់ជាមួយល្បឿននិងឡានរបស់គេ។

យ៉ាងណាមិញ Key សម្តែងជា Dong-soo ដែលជាអ្នកបើកឡានស្ទូចដែលតែងមកដល់ទីតាំងហេតុការណ៏ភ្លាមៗក្រោយពេលមានគ្រោះថ្នាក់ចរាចរណ៍ណាមួយ។

តួអង្គរបស់គាត់ប្រហែលជាតូចតាច ប៉ុន្តែប្រាកដណាស់ថានឹងនាំយកនូវភាពសប្បាយរីករាយនិងកំប្លែងមកកាន់ខ្សែភាពយន្តដែលពោរពេញដោយឈុតឆាកវាយប្រហារដ៏រហ័សសរហួនមួយនេះ។

ប្រសិនបើអ្នកចង់ដឹងថាតួអង្គរបស់គាត់នឹងដើរតួយ៉ាងដូចម្តេចក្នុងភាពយន្តដែលពោរពេញដោយល្បឿនលឿនមួយនេះ កុំភ្លេចទៅទស្សនា "Hit-And-Run Squad" ដែលមានក្នុងរោងភាពយន្តនៅខែក្រោយនេះ!

Cinema Online, 17 ឧសភា 2019


ភាពយន្តទាក់ទង:
Hit-And-Run Squad (Korean) (27 Jun 2019)
Hit-And-Run Squad (Khmer) (27 Jun 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង