ព័ត៌មាន

ស្ងាត់ៗ James Wan បានបង្កើតភាពយន្ដថ្មីក្នុងពិភព "The Conjuring"

អ្នកសរសេរ: Florey DM



Tony Amendola សម្តែងតួអង្គរបស់គាត់ម្តងទៀតជា Father Perez
ដែលបានបង្ហាញខ្លួនដំបូងក្នុង "Annabelle"។

18 Mar – ខ្សែភាពយន្តថ្មីមួយនេះមិនដែលត្រូវបានផ្សព្វផ្សាយជាផ្នែកមួយនៃពិភពភាពយន្ត "The Conjuring" របស់ James Wan ឡើយ ដូចនេះមនុស្សជាច្រើនពិតជាភ្ញាក់ផ្អើលនៅពេលមានព័ត៌មានបង្ហាញឲ្យដឹងកាលពីអាទិត្យមុនថា "The Curse of La Llorona" គឺជាខ្សែភាពយន្តទីប្រាំមួយនៃស៊េរីរឿងបែបភ័យខ្លាចមួយនេះ។

ប៉ុន្តែអ្នកគាំទ្រមួយចំនួនមិនមានការភ្ញាក់ផ្អើលឡើយ បែរជាពេញចិត្តទៅវិញការរំពឹងទុករបស់ពួកគេក្លាយជាការពិត។ អ្នកគាំទ្រដែលតាមដានជាប់មួយចំនួនបានទាយថាខ្សែភាពយន្តមួយនេះអាចមានទំនាក់ទំនងជាមួយនឹងពិភព "The Conjuring" ជាពិសេសគឺភាពយន្ត "Annabelle" កាលពីឆ្នាំ 2014 ដោយពឹងផ្អែកលើព័ត៌មានលម្អិតនៅលើ IMDB។

បន្ថែមពីលើការដែលមាន James Wan ជាអ្នកផលិត វាក៏បានបញ្ជាក់ផងដែរថា Tony Amendola នឹងសម្តែងតួអង្គ Father Perez។

អ្នកគាំទ្រមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើឈ្មោះនេះគ្រាន់ជាការចៃដន្យ ឬ គាត់នឹងសម្តែងតួអង្គដដែលពីភាពយន្តក្នុងពិភព "The Conjuring" ដំបូង។

តាមរយៈ Screen Rant ការវាយតម្លៃរបស់ Meagan Navarro បន្ទាប់ពីការចាក់បញ្ចាំងភាពយន្តនេះនៅឯ SXSW បានបញ្ជាក់ពីទំនាក់ទំនងសាច់រឿងនេះ។


"The Curse of La Llorona"
នឹងចេញជាផ្លូវការនៅតាមរោងកុននានាក្នុងខែមេសានេះ។

Father Perez ធ្លាប់និយាយពីការជួបគ្នាជាមួយ Annabelle ធ្វើឲ្យសាច់រឿង "The Curse of La Llorona's" កើតឡើងមុន "The Conjuring" និង "The Conjuring 2" តែកើតក្រោយ "The Nun", "Annabelle", និង "Annabelle: Creation"។

ដូច្នេះ មួយរយៈកាលកន្លងមកនេះ James Wan បានធ្វើការបង្កើតភាពយន្តថ្មីក្នុងពិភព "The Conjuring" យ៉ាងសម្ងាត់សោះ ហើយបានទុកឲ្យអ្នកគាំទ្រគិតថាភាពយន្ត "Annabelle" ទីបីនឹងជាភាពយន្តទីប្រាំមួយនៃស៊េរីរឿងមួយនេះ ដែលតាមការពិតវាជាភាពយន្តទីប្រាំពីរសោះ។

គួរបញ្ជាក់ផងដែរថា ភាពយន្ត "Annabelle 3" ដែលនឹងចេញក្នុងរដូវក្តៅឆ្នាំនេះ មានចំណងជើងជាផ្លូវការថា "Annabelle Comes Home"។

នេះមានន័យថា ក្នុងឆ្នាំនេះ អ្នកគាំទ្រនឹងបានទស្សនាភាពយន្តចំនួនពីររឿងពីពិភព "The Conjuring"។ បន្ទាប់មក ភាពយន្តមួយទៀតនឹងចេញក្នុងឆ្នាំក្រោយ គឺ "The Conjuring 3" (លុះត្រាតែ Wan កំពុងបង្កើតភាពយន្តថ្មីយ៉ាងសម្ងាត់មួយទៀត)។ ភាពយន្តថ្មីមួយទៀតដែលយើងដឹងគឺ "The Crooked Man" ដែលនៅមិនទាន់មានកាលបរិច្ឆេទចាក់បញ្ចាំងនៅឡើយ។

"The Curse of La Llorona" (ដែលត្រូវបានស្គាល់ជា "The Curse of the Weeping Woman" ក្នុងតំបន់មួយចំនួន) នឹងចេញក្នុងខែមេសានេះហើយ។

Cinema Online, 18 មីនា 2019


ភាពយន្តទាក់ទង:
The Curse Of La Llorona (19 Apr 2019)
Annabelle Comes Home (28 Jun 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ]
The Nun (07 Sep 2018)
Annabelle: Creation (11 Aug 2017)
The Conjuring 2 (10 Jun 2016)
Annabelle (10 Oct 2014)
The Conjuring (25 Jul 2013)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង