ព័ត៌មាន

ភាពយន្តថ្មីពីអ្នកដឹកនាំរបស់ "Jailbreak" នឹងបញ្ចាំងនៅអង់គ្លេស

អ្នកសរសេរ: Vong Phal Solysa



Jimmy Henderson ដឹកនាំតារាសម្តែងជនជាតិថៃ Vithaya Pansringarm
ក្នុងឈុតមួយរបស់ភាពយន្ត។

22 Feb – ខ្សែភាពយន្តវាយប្រហារព្រឺព្រួចថ្មីបំផុតរបស់ Jimmy Henderson ដែលមានចំណងជើងថា "The Prey" ត្រូវបានទិញយកដោយក្រុមហ៊ុនចែកចាយភាពយន្តនៅចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។

Lightbulb Film Distribution បានទិញយកសិទ្ធចែកចាយខ្សែភាពយន្តមួយនេះនៅក្នុងចក្រភពអង់គ្លេស បើតាមរបាយការណ៍របស់ Deadline។

អ្នកតំណាងពីក្រុមហ៊ុនអង់គ្លេសមួយនេះបាននិយាយថា ពួកគេពិតជាសប្បាយរីករាយយ៉ាងខ្លាំងដែលអាចនាំយក "The Prey" ដែលជាខ្សែភាពយន្តវាយប្រហារដំបូងបំផុតរបស់កម្ពុជាដោយប្រើប្រាស់ដើមទុនផលិតជាងមួយលានដុល្លារ មកចែកជូនទស្សនិកជនអង់គ្លេសទស្សនាក្នុងឆ្នាំនេះ ។

"ក្នុងនាមជាអ្នកគាំទ្រខ្សែភាពយន្ត "Jailbreak" ដែលជាខ្សែភាពយន្ដ មុនរបស់អ្នកដឹកនាំរូបនេះ ពួកយើងបានគិតថាពួកយើងអាចនឹងទាញដឹងសាច់រឿងខ្លះ តែភាពយន្ដថ្មីនេះ Henderson បានបញ្ចូលសកម្មភាពវាយប្រយុទ្ធកាន់តែខ្លាំងនិងបង្ហាញក្បាច់គុនកាន់តែអស្ចារ្យជាងមុន។ វាជាខ្សែភាពយន្តមានរយៈពេល 93 នាទីដែលពោរពេញទៅដោយសកម្មភាពវាយប្រហារ ដែលនឹងបំពេញចំណង់របស់អ្នកគាំទ្រភាពយន្តបែបនេះ" និយាយដោយ Lightbulb។

និពន្ធនិងដឹកនាំដោយ Henderson ខ្សែភាពយន្តមួយនេះនិយាយពីប៉ូលីសបង្កប់ខ្លួនជនជាតិចិនមួយរូបឈ្មោះ Xin (សម្តែងដោយអ្នកប្រដាល់ឈ្នះពានថ្នាក់ជាតិចំនួនប្រាំដង Gu Shang Wei) ដែលបេសកកម្មសម្ងាត់របស់គាត់តម្រូវឲ្យគាត់ជួបគ្រោះថ្នាក់ និងជាប់គុកក្នុងព្រៃដាច់ស្រយាលបន្ទាប់ពីមានការវាយឆ្មក់ដ៏សម្ងាត់មួយ។ នៅទីនោះ គាត់ជួបបុគ្គលមានទ្រព្យសម្បត្តិជាច្រើនរូប ដែលបំពេញចំណង់របស់ពួកគេដោយប្រើប្រាស់អ្នកទោសជាកូនអុកក្នុងល្បែងមនុស្សប្រមាញ់មនុស្សដ៏សាហាវឃោរឃៅ។

ខ្សែភាពយន្តបែបព្រឺព្រួចមួយនេះត្រូវបានផលិតដោយក្រុមការងារតែមួយរបស់ "Jailbreak" ដែលជាខ្សែភាពយន្តខ្នាតធំផលិតក្នុងស្រុកដំបូងរបស់កម្ពុជាដែលត្រូវបានទិញយកដោយ Netflix។

ឈុតឆាកវាយតប់ត្រូវបានរៀបចំដោយតារាសម្តែងបច្ចេកទេសនិងតារាឯករបស់ "Jailbreak" គឺលោក Jean-Paul Ly ដែលមានស្នាដៃក្នុងភាពយន្តមួយចំនួនរួមមាន "Lucy" (ឆ្នាំ 2014) និង "Doctor Strange" (ឆ្នាំ 2016)។

យ៉ាងណាមិញ "The Prey" នៅមិនទាន់ចាក់បញ្ចាំងនៅរោងកុនកម្ពុជានៅឡើយ ប៉ុន្តែវាបានធ្វើការចាក់បញ្ចាំងលើកដំបូងនៅឯមហោស្រពភាពយន្ត Busan Film Festival ឆ្នាំ 2018 និងកាលពីពេលថ្មីៗនេះនៅឯមហោស្រពភាពយន្ត BFI London Film Festival ឆ្នាំ 2018 ដែលវាទទួលបានការកោតសរសើរពីសំណាក់អ្នកវាយតម្លៃនិងទស្សនិកជនក្នុងកម្មវិធីទាំងពីរនេះ។

(ប្រភពរូបភាព: BFI)

Cinema Online, 22 កុម្ភះ 2019


ភាពយន្តទាក់ទង:
Jailbreak (CIFF) (Khmer) (04 Mar 2017)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង