ព័ត៌មាន

"Brightburn" ជាភាពយន្តកំពូលវីរបុរសបែបព្រឺព្រួចថ្មីរបស់ James Gunn

អ្នកសរសេរ: Vong Phal Solysa



"Brightburn" ជាស្នាដៃរបស់ James Gunn ដែលប្រែក្លាយសាច់រឿងដើមរបស់
Superman ឲ្យទៅជាភាពយន្តបែបភ័យរន្ធត់។

8 May – ឈ្មោះ James Gunn ប្រាកដជាស្តាប់ទៅដូចជាប្រហែលៗសម្រាប់អ្នកគាំទ្រស៊េរីរឿងបែបកំពូលវីរបុរសជាពិសេសក្នុងពិភព Marvel Cinematic Universe។ មែនហើយ គាត់ជាអ្នកបង្កើតភាពយន្តដំបូងពីរដ៏អស្ចារ្យ និងភាពយន្តវគ្គទីបីដែលនឹងចេញឆាប់ៗនេះនៃស៊េរីរឿង "Guardi-ans of the Galaxy" (GOTG)។ ប៉ុន្តែមុននឹងគាត់ចូលប្រឡូកក្នុងពិភពភាពយន្តកំពូលវីរបុរស គាត់បានចេញស្នាដៃដឹកនាំលើកដំបូងក្នុងឆ្នាំ 2006 ជាមួយភាពយន្តបែបរន្ធត់ព្រឺព្រួច "Slither"។

ឥឡូវនេះ Gunn បានរួមបញ្ចូលជំនាញដឹកនាំភាពយន្តទាំងពីរប្រភេទរបស់គាត់ ដែលជាប្រភេទរឿងដែលតែងទទួលបានជោគជ័យនៅតារាងលក់សំបុត្រកុន គឺបែបកំពូលវីរបុរស និងបែបភ័យខ្លាចរន្ធត់ ទៅក្នុងស្នាដៃភាពយន្តថ្មីបំផុតរបស់គាត់គឺ "Brightburn"។

ចូលរួមបង្កើតនិងផលិតដោយ Gunn ផ្ទាល់ ខ្សែភាពយន្តមួយនេះត្រូវបាននិពន្ធសាច់រឿងដោយបងប្អូនរបស់ Gunn គឺ Brian និង Mark និងដឹកនាំដោយ David Yarovesky (ស្នាដៃរឿង "The Hive" (ឆ្នាំ 2014))។

"Brightburn" ប្រែក្លាយសាច់រឿងដើមដ៏ល្បីល្បាញរបស់ Superman ឲ្យទៅជារឿងបែបភ័យរន្ធត់ នៅពេលដែលក្មេងក្រៅភពម្នាក់ (ដើរតួដោយ Jackson A. Dunn) បានធ្លាក់មកលើភពផែនដីហើយត្រូវបានរកឃើញដោយប្តីប្រពន្ធមួយគូ (ដើរតួដោយ Elizabeth Banks និង David Denman) ដែលរស់នៅក្នុងភូមិតូចមួយ។ ប៉ុន្តែក្មេងប្រុសម្នាក់នេះបានក្លាយជាគ្រោះថ្នាក់ដ៏សាហាវចំពោះមនុស្សលោក នៅពេលដែលខ្លួនចាប់ផ្តើមប្រើប្រាស់ថាមពលពិសេសនេះក្នុងផ្លូវខុស។

ការរួមបញ្ជូលភាពយន្តបែបកំពូលវីរបុរសនិងបែបព្រឺព្រួច នេះហាក់ដូចជាចាប់ផ្តើមមានការពេញនិយមក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

យើងអាចឃើញបានជាមួយភាពយន្តខ្នាតធំមួយចំនួនដូចជា "Venom" (ឆ្នាំ 2018), "Glass" (ឆ្នាំ 2019), "Hellboy" (ឆ្នាំ 2019) ក៏ដូចជាភាពយន្ត "Dark Phoenix" របស់ DC ដែលនឹងវាយលុករោងកុនក្នុងខែមិថុនានេះផងដែរ។

មុននេះ "Brightburn" ត្រូវបានកំណត់ចេញក្នុងខែវិច្ឆិកាឆ្នាំ 2018។ ប៉ុន្តែបន្ទាប់ពី Gunn ត្រូវបានបណ្តេញចេញដោយ Disney ពីស៊េរីរឿង GOTG (ដែលក្រោយមកគាត់ត្រូវបានគេយកមកវិញ) កាលបរិច្ឆេទចាក់បញ្ចាំងត្រូវបានរុញមកក្នុងខែឧសភាឆ្នាំ 2019 ទៅវិញ។

Cinema Online, 8 ឧសភា 2019


ភាពយន្តទាក់ទង:
Brightburn (24 May 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង