ព័ត៌មាន

ភាពយន្ដ "Funan" នឹងបញ្ចាំងនៅមហោស្រពភាពយន្ដជាថ្មី

អ្នកសរសេរ: Khen Sophara



"Funan" នឹងចាក់បញ្ចាំងនៅមហោស្រពភាពយន្ដ Le French Festival 2019
នៅប្រទេសម៉ាឡេស៊ីខែក្រោយនេះ

15 Mar – "Funan" ត្រៀមខ្លួនប្រឡូកឆាកអន្តរជាតិជាថ្មី! ភាពយន្ដនេះត្រូវបានប្រកាសក្នុងសន្និសិទកាសែតកាលពីពេលថ្មីៗនេះ ថាជាភាពយន្ដមួយក្នុងចំណោមភាពយន្ដទាំង 15 ដែលនឹងបញ្ចាំងនៅ Le French Festival (LFF) 2019 នៅឯប្រទេសម៉ាឡេស៊ី។

ទើបតែបើកចាក់បញ្ចាំងនៅឯប្រទេសបារាំងកាលពីសប្ដាហ៍មុនសោះ ក៏ត្រូវបានជ្រើសរើសជាភាពយន្ដដែលគួរឲ្យស្ងើចសរសើរបំផុត បើតាមប្រសាសន៍របស់លោកឯកឧត្តម Frederic Laplanche ឯកអគ្គរាជទូតបារាំងនៅប្រទេសម៉ាឡេស៊ី។

មិនតែប៉ុណ្ណោះ ភាពយន្ដនេះបានឈ្នះពានរង្វាន់ជាច្រើនរួមមានទាំងពានរង្វាន់ Best Film ដ៏មានកិតិ្តយសនៅឯ the Animation Is Film Festival កាលពីចុងឆ្នាំ 2018។


(ទីបីរាប់ពីឆ្វេង) តារាសម្ដែងជនជាតិម៉ាឡេស៊ី Sharifah Amani
បានបង្ហើបថា "Funan" គឺជាភាពយន្ដមួយដែលនាងត្រូវតែមើល

នៅក្នុងសន្និសីទកាសែតនេះផងដែរ តារាសម្ដែងជនជាតិម៉ាឡេស៊ី Sharifah Amani បានបង្ហាញពីការអន្ទះសាររង់ចាំទស្សនាភាពយន្ដនេះ ហើយបានបង្ហើបថារឿងនេះជាភាពយន្ដមួយក្នុងចំណោមភាពយន្ដដែលនាងត្រូវតែមើលឲ្យបានជាដាច់ខាតនៅ LFF 2019។

មហោស្រពភាពយន្ដនេះនឹងចាប់ផ្ដើមនៅថ្ងៃទី 4 មេសា 2019 និងបញ្ចប់ទៅនៅថ្ងៃទី 12 ឧសភា 2019 ហើយនឹងប្រព្រឹត្តឡើងនៅទីតាំងជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ី។

"Funan" ក៏កំពុងតែចាក់បញ្ចាំងនៅមាតុភូមិនៃប្រទេសកម្ពុជាផងដែរ ដែលជាផ្នែកមួយនៃមហោស្រពភាពយន្ត Cambodia International Film Festival (CIFF) និង The French Fortnight។

Cinema Online, 15 មីនា 2019


ភាពយន្តទាក់ទង:
Funan (CIFF) (French) (13 Mar 2019)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង