ព័ត៌មាន

ភាពយន្ដឈ្នះពានរង្វាន់ "Funan" ទីបំផុតចាក់បញ្ចាំងនៅកម្ពុជាហើយ

អ្នកសរសេរ: Khen Sophara



"Funan" នឹងចាក់បញ្ចាំងនៅ IFC (Institut Francias Du Cambodge) ក្នុងខែមីនានេះ

6 Mar – ដំណឹងដ៏អស្ចារ្យទៅកាន់ប្រិយមិត្តគាំទ្រក្នុងស្រុកដែលទន្ទឹងរង់ចាំទស្សនាភាពយន្ដបែបគំនូរជីវចលរបស់កម្ពុជា "Funan" ដែលមានដំណើរសាច់រឿងពីរបបខ្មែរក្រហមជាយូរមកហើយនេះ នឹងធ្វើការចាក់បញ្ចាំងនៅទីក្រុងភ្នំពេញខែមីនានេះហើយ។

ភាពយន្ដនេះនឹងត្រូវចាក់បញ្ចាំងដំបូងនៅក្នុងកម្មវិធី Cambodia International Film Festival ឆ្នាំ 2019 ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី 9 ដល់ 14 ខែមីនា មុននឹងធ្វើការចាក់បញ្ចាំងម្ដងទៀតនៅឯវិទ្យាស្ថានបារាំង IFC (Institut Francias Du Cambodge) រហូតដល់ទៅ 3 ថ្ងៃគឺ 22, 29 និង 30 ឆ្នាំ 2019។

ភាពយន្ដនឹងចាក់បញ្ចាំងជាភាសាបារាំង តែមានអក្សលើអេក្រង់ជាភាសាអង់គ្លេស (Subtitles) ដោយសារការចាក់បញ្ចាំងនេះជាផ្នែកមួយនៃ "The French Fortnight" ដែលមាន IFC ជាអ្នករៀបចំកម្មវិធី។

តម្លៃសំបុត្រគឺ USD3 សំរាប់ទូទៅ និង USD1 សំរាប់សិស្សានុសិស្ស។

ភាពយន្ដមួយខ្សែនេះបានឈ្នះពានរង្វាន់យ៉ាងច្រើននៅមហោស្រពភាពយន្ដ Annecy International Animated Film Festival និង the Animation is Film Festival កាលពីឆ្នាំមុនហើយក៏បានឈរឈ្មោះទទួលពានជាច្រើនទៀតនៅកម្មវិធីផ្សេងៗផងដែរ។

ផ្ដិតយកពីសាច់រឿងពិតរបស់គ្រួសារអ្នកដឹកនាំភាពយន្ដលើកទីមួយលោក Denis Do, ភាពយន្ដ "Funan" និយាយអំពីការតស៊ូនិងជំហរដ៏មុតមាំរបស់ម្ដាយវ័យក្មេងម្នាក់ឈ្មោះ Chou ដែលខិតខំប្រឹងប្រែងស្វែងរកកូនប្រុសអាយុ 4 ឆ្នាំរបស់នាងមកវិញបន្ទាប់ពីត្រូវពួកខ្មែរក្រហមចាប់បំបែកពីនាង។

Cinema Online, 6 មីនា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង