ព័ត៌មាន

កាលបរិច្ឆេទចាក់បញ្ចាំង "Fantastic Beasts 3" ប្រហែលនឹងពន្យារពេល

អ្នកសរសេរ: Stephen Andre Richard



ការផលិតភាពយន្ត "Fantastic Beasts 3" នឹងចាប់ផ្តើមក្នុងចុងសរទររដូវ
(រដូវស្លឹកឈើជ្រុះ)។

23 Jan – ភាពយន្ត "Fantastic Beasts 3" ហាក់បីដូចជាវាយលុកកញ្ចក់អេក្រង់ធំយឺតជាងពេលដែលអ្នកទាំងអស់គ្នាអាចនឹងរំពឹងទុក ហើយអ្នកគាំទ្រអាននឹងខកខានមិនបានទស្សនាវាក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ 2020 ដូចដែលបានគ្រោងទុកឡើយ។

កាលបរិច្ឆេទចាប់ផ្តើមនៃដំណាក់កាលផលិតភាពយន្តត្រូវបានពន្យារពេលដោយ Warner Bros. នេះបើតាមរបាយការណ៍របស់ Deadline។

យ៉ាងណាមិញ អ្នកគាំទ្រអាចធូរចិត្តបានដោយវានឹងត្រូវបានពន្យារពេលប្រមាណពីរបីខែប៉ុណ្ណោះ។ ដំបូងឡើយភាពយន្តត្រូវចាប់ផ្តើមថតក្នុងខែកក្កដាឆ្នាំនេះ ប៉ុន្តែការផលិតត្រូវបានរុញទៅចុងសរទររដូវវិញ។

វាត្រូវបានរាយការណ៍ថានេះគឺដោយសារខ្សែភាពយន្តទីបីត្រូវការពេលរៀបចំច្រើនជាងមុន។

"Fantastic Beasts 3" នឹងជាវគ្គបន្តទៅកាន់ "Fantastic Beasts: The Crimes of Grindelwald" ដែលបានចេញនៅរោងកុនទ្វីបអាមេរិកខាងជើងកាលពីថ្ងៃទី 16 វិច្ឆិកា ឆ្នាំ 2018 និង "Fantastic Beasts and Where To Find Them" ដែលបានចេញកាលពីថ្ងៃទី 18 វិច្ឆិកា ឆ្នាំ 2016។


ក្រុមតារាសម្តែងនៃ "Fantastic Beasts Crimes of Grindelwald"។

ខ្សែភាពយន្ត "Fantastic Beasts" ទាំងពីរនេះសម្ដែងដោយ Eddie Redmayne ដើរតួជា Magizoologist (អ្នកសិក្សាផ្នែកសត្វចម្លែកវេទមន្ដ) ដែលមានឈ្មោះថា Newt Scamander។ សម្តែងរួមគ្នាជាមួយគាត់មានដូចជា Katherine Waterston, Alison Sudol, Ezra Miller, និង Dan Fogler ក៏ដូចជា Jude Law ដែលដើរតួជា Albus Dumbledore វ័យក្មេងក្នុងភាពយន្តទីពីរ និង Johnny Depp ដែលបានត្រឡប់មកវិញជាតួអាក្រក់ Grindelwald។

ខ្សែភាពយន្តទាំងពីររកចំណូលបានជាង 814 លានដុល្លារ និងជិត 650 លានដុល្លារនៅជុំវិញពិភពលោក។

David Yates នឹងត្រឡប់មកដឹកនាំខ្សែភាពយន្តទីបី ជាមួយនឹង David Heyman, Steve Kloves, Lionel Wigram និង J.K. Rowling ដែលក្លាយខ្លួនជាអ្នកផលិត។

កាលពីឆ្នាំ 2016, Rowling បានប្រកាសថាស៊េរីរឿង "Fantastic Beasts" ដែលគាត់បានបង្កើតជារឿងដើមទៅកាន់ស៊េរីរឿង "Harry Potter" របស់គាត់ នឹងមានសរុបចំនួនប្រាំរឿង។

មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានលម្អិតអំពីខ្សែភាពយន្តទីបួននិងទីប្រាំនៅឡើយ។

Cinema Online, 23 មករា 2019


ភាពយន្តទាក់ទង:
Fantastic Beasts: The Crimes Of Grindelwald (16 Nov 2018)
Fantastic Beasts And Where To Find Them (18 Nov 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង