ព័ត៌មាន

ភាពយន្ត "Escape Room" វគ្គបន្តនឹងចេញក្នុងឆ្នាំ 2020

អ្នកសរសេរ: Florey DM



"Escape Room" ដែលកំពុងចាក់បញ្ចាំងនៅតាមរោងកុននានានៅឡើយនោះ
មានវគ្គបន្តដែលបានចាប់ផ្តើមផលិតទៅហើយ។

27 Feb – វាដល់ពេលដែលត្រូវគេចចេញពីបន្ទប់នេះទៀតហើយ។ ក្រុមហ៊ុន Columbia Pictures កំពុងធ្វើការបង្កើតភាពយន្តវគ្គបន្តពី "Escape Room" ដែលជាភាពយន្ដមួយរកចំណូលបានយ៉ាងច្រើន ទោះបីទើបនឹងចេញកាលពីខែមុននេះក៏ដោយ។

Adam Robitel ដែលជាអ្នកដឹកនាំភាពយន្តដំបូង នឹងត្រឡប់មកដឹកនាំវគ្គបន្ត បើតាមរបាយការណ៍របស់ The Hollywood Reporter។

បទពិសោធន៏ដឹកនាំភាពយន្តបែបព្រឺព្រួចរបស់ Robitel ដែលរួមមាន "Insidious: the Last Key" និង "The Taking of Deborah Logan" ពិតជាផ្តល់ផលប្រយោជន៏ដល់ភាពយន្ត "Escape Room" ដែលមកទល់នឹងពេលនេះ រកចំណូលបានជាង 118.6 លានដុល្លារអាមេរិក ជាមួយនឹងដើមទុនផលិតប្រមាណ 9 លានដុល្លារអាមេរិកប៉ុណ្ណោះ។

វាមិនទាន់មានព័ត៌មានលម្អិតអំពី "Escape Room 2" នៅឡើយ គ្រាន់តែយើងដឹងថា Bragi F. Schut នឹងត្រឡប់មកវិញជាអ្នកសរសេរសាច់រឿង និង Neal H. Moritz ជាអ្នកផលិត។

ភាពយន្តវគ្គបន្តនឹងមានរយៈកាលផលិតតិចជាងធម្មតា បើប្រៀបធៀបជាមួយការផលិតភាពយន្តដំបូងដែលបានចាប់ផ្តើមក្នុងឆ្នាំ 2017 ហើយវាត្រូវបានគ្រោងចេញនៅតាមរោងកុននានានៅទ្វីបអាមេរិកខាងជើងនៅថ្ងៃទី 17 ខែមេសា ឆ្នាំ 2020។

ភាពយន្ត "Escape Room" នាពេលបច្ចុប្បន្នកំពុងចាក់បញ្ចាំងនៅតាមរោងកុននានានៅឡើយ ហើយសម្រាប់តំបន់ខ្លះនៅមិនទាន់បញ្ចាំងទៀតផង។ វាជាខ្សែភាពយន្តព្រឺព្រួចបែបចិត្តសាស្ត្រ ដែលដើរតាមក្រុមមនុស្សមួយក្រុមដែលត្រូវបានប្រាប់ថាពួកគេនឹងប្រកួតប្រជែងគ្នាសម្រាប់រង្វាន់ 10,000 ដុល្លារអាមេរិក ប៉ុន្តែពួកគេបែរជាជាប់ខ្លួនក្នុងហ្គេមដ៏គ្រោះថ្នាក់មួយទៅវិញ។

Cinema Online, 27 កុម្ភះ 2019


ភាពយន្តទាក់ទង:
Escape Room (07 Jan 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង