ព័ត៌មាន

"Avengers: Endgame" ជាភាពយន្តរកចំណូលបាន 2 ពាន់លានដុល្លារលឿនជាងគេបំផុត

អ្នកសរសេរ: Florey DM



"Avengers: Endgame" នឹងអាចយកឈ្នះ "Avatar"
ក្នុងពេលឆាប់ៗនេះជាមួយចំណូលរបស់វាបើតាមតារាងលក់សំបុត្រកុនទូទាំងពិភពលោក។

6 May – ប្រសិនបើម្ចាស់កំណត់ត្រាមុនត្រូវការរយៈពេលជិតពីរខែដើម្បីរកចំណូលបានដល់ 2 ពាន់លានដុល្លារ "Avengers: Endgame" ត្រូវការពេលជិតពីរអាទិត្យប៉ុណ្ណោះដើម្បីបំបែកវា។

ជាផ្លូវការ ខ្សែភាពយន្តទី 22 នៃពិភព MCU នេះបានក្លាយជាខ្សែភាពយន្តដែលបំបែកកំណត់ត្រានេះលឿនជាងគេបំផុត ដោយប្រើប្រាស់រយៈពេលចាក់បញ្ចាំងត្រឹម 11 ថ្ងៃតែប៉ុណ្ណោះ។

"Avatar" ជាអតីតអ្នកកាន់កំណត់ត្រាមួយនេះ ប៉ុន្តែភាពយន្តកាន់ដៃចង្កូតដោយ James Cameron កាលពីឆ្នាំ 2009 មួយនេះបានចំណាយពេល 47 ថ្ងៃដើម្បីសម្រេចបាន។

ជាមួយនឹងការកើនឡើងអត្រាចំណូលយ៉ាងលឿននៅតាមតារាងលក់សំបុត្រកុន វាមើលទៅប្រហែលជា "Avengers: Endgame" អាចនឹងយកឈ្នះ "Avatar" សម្រាប់កំណត់ត្រាមួយផ្សេងទៀត។

យោងតាមទិន្នន័យរបស់ Box Office Mojo ឥឡូវនេះភាពយន្ត "Avengers" ទីបួននេះគឺជាខ្សែភាពយន្តចំណាត់ថ្នាក់លេខពីរដែលរកចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររោងកុនជាមួយនឹងចំណូលជាង 2.189 ពាន់ដុល្លារគិតត្រឹមពេលនេះ។ "Avatar" នៅកាន់ចំណាត់ថ្នាក់លេខមួយនៅឡើយជាមួយចំណូលជាង 2.78 ពាន់លានដុល្លារ។

ប៉ុន្តែដោយ "Avengers: Endgame" នៅសល់រយៈពេលចាក់បញ្ចាំងយូរទៀតនៅតាមរោងកុននានាជុំវិញពិភពលោក អ៊ីចឹងភាពយន្ដនេះនឹង អាចកើបចំណូលបានប្រហែលមួយពាន់លានដុល្លារទៀត ហើយយកឈ្នះ "Avatar" ជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររោងកុន។

នាពេលបច្ចុប្បន្ន វាមានតែខ្សែភាពយន្តចំនួនប្រាំប៉ុណ្ណោះដែលរកចំណូលបានលើស 2 ពាន់លានដុល្លារជុំវិញពិភពលោក។ ក្រៅពីខ្សែភាពយន្តទាំងពីរដែលយើងបានរៀបរាប់ខាងលើ វានៅមាន "Titanic" ជាមួយចំណូលជាង 2.187 ពាន់លានដុល្លារ "Star Wars: The Force Awakens" ជាមួយចំណូលជាង 2.06 ពាន់លានដុល្លារ និង "Avengers: Infinity War" ជាមួយចំណូលជាង 2.04 ពាន់លានដុល្លារ។

Anthony និង Joe Russo ប្រកាសអនុញ្ញាតឲ្យអ្នកគាំទ្រពិភាក្សាអំពីសាច់រឿងភាពយន្តដោយសេរី។

សម្រាប់អ្នកដែលមិនទាន់បានទស្សនា "Avengers: Endgame" ឥឡូវនេះអ្នកនឹងអាចត្រូវបានគេបង្ហើបប្រាប់សាច់រឿងទោះបីជាចង់ ឬមិនចង់ក៏ដោយ។ ចាប់ពីថ្ងៃនេះទៅ ដៃគូដឹកនាំ Russo Brothers បានអនុញ្ញាតឲ្យអ្នកគាំទ្រនិយាយពិភាក្សាអំពីសាច់រឿងដោយសេរី ដោយកាលពីមុនថ្ងៃចាក់បញ្ចាំងដំបូងនៃខ្សែភាពយន្ត ពួកគេបានហាមឃាត់អ្នកដែលទស្សនាហើយមិនឲ្យបង្ហើបប្រាប់សាច់រឿងទៅកាន់ទស្សនិកជនដែលទន្ទឹងរង់ចាំទស្សនាវាជាលើកដំបូង។

ជាអកុសល វានៅតែពោរពេញទៅដោយការពិភាក្សាសាច់រឿងនៅលើបណ្តាញសង្គមថ្វីត្បិតតែមានការហាមឃាត់យ៉ាងខ្លាំងក៏ដោយ តែឥឡូវនេះវានឹងកាន់តែមានច្រើនជាងមុនទៅទៀតដោយការហាមឃាត់ត្រូវបានដកចេញ ដូច្នេះទស្សនិកជនអាចនិយាយពីអ្វីទាំងអស់ដែលទាក់ទងទៅនឹងខ្សែភាពយន្តបានដោយសេរី។

Cinema Online, 6 ឧសភា 2019


ភាពយន្តទាក់ទង:
Avengers: Endgame (25 Apr 2019) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Avengers: Infinity War (26 Apr 2018)
The Avengers: Age Of Ultron (01 May 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង