ព័ត៌មាន

Don Lee លេចមុខក្នុងរឿង Hollywood ដំបូងរបស់ Marvel

អ្នកសរសេរ: Florey DM



Don Lee នឹងសម្ដែងក្នុងកុន Hollywood ជាលើកដំបូងរបស់គាត់

18 Apr – បន្ទាប់ពីសម្ដែងក្នុងភាពយន្ដកូរ៉េល្បីល្បាញរាប់សិបរឿងមកហើយ ពេលនេះដល់ពេល Ma Dong-seok ឬក៏ Don Lee ចូលប្រឡូកក្នុងវិស័យកុនហូលីវូដម្ដងហើយ។

ទោះបីជាគាត់បានទទួលការចាប់អារម្មណ៍ពីខាងផលិតកម្មភាពយន្ដអាមេរិកជាច្រើនក៏ដោយតាំងពីការទទួលភាពជោគជ័យយ៉ាងសម្បើមខ្នាតអន្តរជាតិរបស់រឿង "Train to Busan" កាលពីឆ្នាំ 2016 គិតមកដល់សព្វថ្ងៃគាត់មិនទាន់បានទទួលសំណើរមួយណាទេ។

ប៉ុន្ដែអ្វីៗអាចនឹងផ្លាស់ប្ដូរនៅពេលឆាប់ៗនេះព្រោះតាមការរាយការណ៍របស់ TheWrap តារាសម្ដែងនេះកំពុងត្រូវបានទាក់ទងដើម្បីសម្ដែងក្នុងរឿងថ្មីរបស់ Marvel ចំនងជើង "The Eternals"។

ទោះបីជាគាត់ធំធាត់នៅសហរដ្ឋអាមេរិកក៏ដោយ អាជីពតារាសម្ដែងរបស់គាត់លូតលាស់នៅប្រទេសកូរ៉េខាងត្បូង ដូច្នេះនេះគឺជាការសម្ដែងលើកដំបូងក្នុងភាពយន្ដអាមេរិករបស់គាត់ហើយ។ គាត់នឹងសម្ដែងរួមជាមួយនឹង Angelina Jolie ដែលនឹងសម្ដែងជាតួអង្គ Eternal ឈ្មោះ Sersi និង Kumail Nanjiani ដែលមិនទាន់ច្បាស់ថាសម្ដែងជាតួអង្គអ្វីឡើយ។

តួអង្គរបស់ Don Lee នៅក្នុងរឿងនេះក៏មិនទាន់ត្រូវបានគេបង្ហើបនៅឡើយទេ ប៉ុន្ដែអ្នកគាំទ្ររបស់គាត់រំពឹងថាគាត់នឹងសម្ដែងជាតួអង្គ Zuras និង The Forgotten One ដែលសាកសមនឹងមាឌដ៏រឹងមាំរបស់គាត់ឬក៏អាចជាតួអង្គដែលជាជនជាតិអាស៊ី។

គាត់ក៏មិនមែនជាជនជាតិអាស៊ីតែឯងដែរនៅក្នុងភាពយន្ដនេះ ព្រោះថា The Hashtag Show រាយការណ៍ថាពេលនេះភាពយន្តនេះកំពុងតែប្រកាសស្វែងរកតារាសម្ដែងដែលស្រលាញ់ភេទដូចគ្នា ឬស្រលាញ់ទាំងពីរភេទ អាយុជាង 20 ឆ្នាំដើម្បីសម្ដែងតួអង្គ James។ តួអង្គប្រុសស្រលាញ់ភេទដូចគ្នានេះត្រូវបានគេពិពណ៌នាថាជាតួអង្គ "វ័យឆ្លាត, មានមនោសញ្ចេតនា និងជាមនុស្សដែលស្រលាញ់គ្រួសារ"។

តាមការរាយការណ៍នេះផងដែរ គេកំពុងតែសម្លឹងមើលតារាសម្ដែងក្នុងរឿង "How to Get Away with Murder" លោក Conrad Ricamora សំរាប់តួអង្គនេះ។

ស្របពេលដែលអ្នកគាំទ្រកំពុងរង់ចាំមើលថាតើពួកគាត់ម្នាក់ៗនឹងសម្ដែងជាតួអង្គអ្វីខ្លះ ឥឡូវនេះប្រិយមិត្តអាចរង់ចាំទស្សនាលោក Don Lee នៅក្នុងរឿងបែបវាយប្រហារ "The Gangster, The Cop, The Devil" ដែលនឹងចេញនៅក្នុងឆ្នាំនេះ។

Cinema Online, 18 មេសា 2019


ភាពយន្តទាក់ទង:
Along With The Gods 2: The Last 49 Days (Korean) (23 Aug 2018)
Along With The Gods 2: The Last 49 Days (Khmer) (23 Aug 2018)
Along With The Gods (Korean) (11 Jan 2018)
Along With The Gods (Khmer) (11 Jan 2018)
Unstoppable (Korean) (31 Jan 2019)
Unstoppable (Khmer) (31 Jan 2019)
Train To Busan (Korean) (01 Sep 2016)
Train To Busan (Korean) (01 Sep 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង