ព័ត៌មាន

"The Prey" នឹងបិទកម្មវិធី Cambodia International Film Festival ឆ្នាំ 2019

អ្នកសរសេរ: Vong Phal Solysa



កម្មវិធី Cambodia International Film Festival ឆ្នាំ 2019
នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 9 ដល់ 14 ខែមីនា។

7 Mar – កម្មវិធី Cambodia International Film Festival (CIFF) គឺជាមហោស្រពភាពយន្តធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយវានឹងត្រឡប់មកវិញជាលើកទី 9 ក្នុងខែមីនានេះ។

ក្នុងឆ្នាំនេះ មហោស្រពភាពយន្តប្រចាំឆ្នាំមួយនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 9 ដល់ 14 ខែមីនា ឆ្នាំ 2019 នៅទីតាំងចំនួនប្រាំបួនកន្លែងជុំវិញរាជធានីភ្នំពេញ។

ដូចរាល់ដង សំបុត្រនឹងត្រូវបានចែកជូនដោយឥតគិតថ្លៃរយៈពេលមួយម៉ោងមុនការចាក់បញ្ចាំងភាពយន្តនីមួយៗ ហើយអ្នកមកដល់មុននឹងទទួលបានសំបុត្រមុន។ រីឯតម្លៃសំបុត្រសម្រាប់អ្នកមកយឺតមានតម្លៃ $1.25។

មហោស្រពភាពយន្ត CIFF លើកទី 9 នឹងធ្វើការចាក់បញ្ចាំងភាពយន្តជាង 120 រឿងពី 37 ប្រទេស រួមមានភាពយន្តខ្នាតធំអន្តរជាតិ ភាពយន្តខ្នាតខ្លី ភាពយន្តឯកសារ និងភាពយន្តគំនូរជីវចល។

ស្នាដៃភាពយន្តថ្មីបំផុតរបស់អ្នកដឹកនាំ "Jailbreak" លោក Jimmy Henderson គឺ "The Prey" ត្រូវបានកំណត់ជាខ្សែភាពយន្តដែលនឹងបញ្ចប់កម្មវិធីមួយនេះ។ វានឹងចាក់បញ្ចាំងក្រោមផ្នែកកម្មវិធី ភាពយន្តខ្នាតធំ: រឿងក្នុងប្រទេសកម្ពុជា (Feature Films: Stories in Cambodia)។ ខ្សែភាពយន្តមួយនេះនឹងចាក់បញ្ចាំងតែម្ដងប៉ុណ្ណោះ ដូចនេះអ្នកគាំទ្រអាចទស្សនាវាបាននៅឯពិធីបញ្ចប់កម្មវិធីនៅថ្ងៃទី 14 ខែមីនា។

ខ្សែភាពយន្តដ៏គួរឲ្យកត់សម្គាល់មួយចំនួនក្នុងកម្មវិធី CIFF ក្នុងឆ្នាំនេះ មានដូចជាភាពយន្ត "First They Killed My Father" (ឆ្នាំ 2017) របស់ Angelina Jolie, ភាពយន្ត "In The Life of Music" (ឆ្នាំ 2018) របស់ Caylee So និង Sok Visal, គំនូរជីវចល "Funan" (ឆ្នាំ 2018) របស់ Denis Do, ភាពយន្ត "The Missing Picture" (ឆ្នាំ 2013) និង "Graves Without a Name" (ឆ្នាំ 2018) របស់ Rithy Panh និងភាពយន្តឈ្នះពានរង្វាន់អូស្ការ "Green Book" (ឆ្នាំ 2018) របស់ Peter Farrelly។

វាក៏នឹងមាននូវផ្នែកកម្មវិធីពិសេសដែលនឹងឆ្លុះបញ្ចាំងពីវិស័យភាពយន្តរបស់ហ្វីលីពិននិងស្វីស និងអតីតកាលនៃការដួលរលំនៃរបបខ្មែរក្រហមកាលពីសែសិបឆ្នាំមុនផងដែរ។

Cinema Online, 7 មីនា 2019


ភាពយន្តទាក់ទង:
In The Life Of Music (Khmer) (21 Mar 2019)
First They Killed My Father (CIFF) (Khmer) (Not Showing)
Green Book (22 Feb 2019)
Graves Without A Name (CIFF) (Khmer / French) (10 Mar 2019)
Funan (CIFF) (French) (13 Mar 2019)
The Spell (CIFF) (Khmer) (09 Mar 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង