ព័ត៌មាន

Chris Hemsworth សម្ដែងក្នុងភាពយន្ដជីវប្រវត្តិអ្នកប្រដាល់ដ៏ល្បីល្បាញ

អ្នកសរសេរ: Florey DM



Chris Hemsworth ដឹងតែសមឥតខ្ចោះតែម្ដងជាមួយស្ទាយល៍ពុកមាត់ជំនាន់ទសវត្សទី 80 នេះ

21 Feb – ដោយសារតែរាងកាយដ៏ខ្ពស់ស្រលះនិងមាឌរឹងមាំរបស់ Chris Hemsworth ក៏អាចទាយដឹងថាសាកសមនឹងការសម្ដែងជាតួអង្គលោក Hulk Hogan ក្នុងភាពយន្ដជីវប្រវិត្តរបស់គាត់បាត់ទៅហើយ។

តួកុនដ៏សង្ហារនេះនឹងសម្ដែងជាតួអង្គអ្នកប្រដាល់ចូលនិវត្តន៍ក្នុងភាពយន្ដដែលនឹងដឹកនាំដោយអ្នកដឹកនាំឈរឈ្មោះទទួលពានរង្វាន់ Oscar លោក Todd Phillips តាមការរាយការណ៍របស់ The Hollywood Reporter។

Hogan ដែលចូលវ័យ 66 ឆ្នាំនេះ (ដឹងអត់ថា Hemsworth និង Hogan កើតនៅថ្ងៃទី 11 សីហា ដូចគ្នា គ្រាន់តែឃ្លាតពីគ្នា 30 ឆ្នាំ) ចាប់ផ្ដើមអាជីពប្រដាល់របស់គាត់ដំបូងនៅចុងទសវត្សទី 70។ បន្ទាប់មកគាត់ក៏បានក្លាយជានិមិត្តរូបប្រដាល់នៅក្នុងទសវត្សទី 80 ហើយក៏ល្បីជាអន្តរជាតិក្នុងពេលដែលគាត់ប្រដាល់នៅ WWF របស់ Vince McMahon។

ភាពល្បីល្បាញរបស់គាត់កាន់តែរីកសុះសាយ នៅពេលដែលគាត់ចាប់អាជីពសម្ដែងស្របពេលដែលគាត់នៅតែប្រដាល់។ ថ្មីត្បិតតែអាជីពប្រដាល់គាត់បញ្ចប់ពេលក្រោយមក គាត់នៅតែសម្ដែងក្នុងភាពយន្ដជាច្រើនតាំងពីដើមទសវត្សទី 80 រហូតដល់ឆ្នាំ 2014។

ទោះបីជាជីវិតគាត់មានរឿងអាស្រូវច្រើនគួរសមដែរ (ដូចជារឿងទាក់ទងនឹងវីដេអូអាក្រាត និងការរើសអើយពូជសាសន៍) ភាពយន្ដជីវប្រវត្តិនេះគឺនឹងមិនសង្កត់ធ្ងន់លើបញ្ហាផ្ទាល់ខ្លួនរបស់គាត់ទេ តែនឹងនិយាយអំពី ដំណើរទៅកាន់ភាពល្បីល្បាញរបស់គាត់វិញ ព្រោះគេគ្រោងភាពយន្ដនេះជារឿងដើមកំនើតរបស់ Hulkamania។


Chris Hemsworth ពិតជាមានរាងកាយសាមសមនឹងសម្ដែងតួអង្គ Hulkster
(ប្រភពរូបភាព: Carlos Alvarez/Getty Images; Barry King/WireImage)។

ក្រៅពីសម្ដែងក្នុងភាពយន្ដនេះ Hemsworth ក៏នឹងចូលរួមផលិតជាមួយ Michael Sugar ("Spotlight") ក៏ដូចជា Bradley Cooper និង Phillips នៅក្រោមក្រុមហ៊ុន Joint Effort របស់ពួកគេ ដែលមានការចូលរួមសហការជាមួយអ្នករៀបចំកីឡាករប្រដាល់ជំនាញ Eric Bischoff។

Phillips សហការជាមួយ Scott Silver ("The Joker") ម្ដងទៀតដោយការសរសេរភាពយន្ដជីវប្រវត្តិ Hulk នេះផងដែរ។

ស្របពេលដែលអ្នកគាំទ្ររបស់ Hemsworth រង់ចាំមើលការសម្ដែងរបស់គាត់ជា Hulkster អ្នកទាំងអស់អាចរង់ចាំទស្សនារឿង "Avengers: Endgame", "Men in Black: International" និង "Dhaka" ដែលនឹងចេញនៅក្នុងឆ្នាំនេះជាមុនសិន។

Cinema Online, 21 កុម្ភះ 2019


ភាពយន្តទាក់ទង:
Men In Black: International (13 Jun 2019)
Bad Times At The El Royale (11 Oct 2018)
Avengers: Infinity War (26 Apr 2018)
12 Strong (19 Jan 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង