ព័ត៌មាន

Chris Evans នឹងដើរតួក្នុងភាពយន្តព្រឺព្រួចរបស់ Antoine Fuqua

អ្នកសរសេរ: Florey DM



Chris Evans នឹងសម្តែងក្នុងភាពយន្ត "Infinite" បន្ទាប់ពី "Infinity War"។

13 Feb – បន្ទាប់ពីឆ្នាំនេះ អ្នកគាំទ្រនឹងលែងបានឃើញ Chris Evans ក្នុងតួអង្គ Captain America របស់គាត់ហើយ ប៉ុន្តែពួកគេអាចធូរចិត្តបានដោយតារាសម្តែងរូបនេះនឹងបន្តមានវត្តមានយ៉ាងអស្ចារ្យនៅលើកញ្ចក់អេក្រង់ធំ។

Evans កំពុងស្ថិតក្នុងដំណាក់កាលចរចារដើម្បីសម្តែងក្នុងខ្សែភាពយន្តព្រឺព្រួចរបស់ Antoine Fuqua ដែលមានចំណងជើងថា "Infinite" បើតាមរបាយការណ៏របស់ The Hollywood Reporter។

តារាសម្តែងរូបនេះគ្រោងនឹងដើរតួជា Evan Michaels ដែលជាបុរសវ័យក្មេងពោរពេញដោយបញ្ហាមួយរូប ដែលត្រូវបានលងបន្លាចដោយការចងចាំពីជីវិតអតីតកាលទាំងឡាយរបស់គាត់។ ទាំងនេះដោយសារតែគាត់បានរកឃើញសង្គមអាថ៌កំបាំងនៃមនុស្សលោកដែលមានជីវិតអមតៈមួយដែលហៅខ្លួនគេថា ពួក "Infinite"។ ពួកគេបានចាប់កំណើតឡើងវិញជាច្រើនលើកច្រើនសាក្នុងអំឡុងពេលរាប់សតវត្សកន្លងមកនេះ ហើយពួកគេមានភារៈកិច្ចកំចាត់ជនអាក្រក់ដែលព្យាយាមកំទេចពិភពលោកទាំងមូល។

ខ្សែយន្តមួយនេះយកលំនាំតាមប្រលោមលោកឆ្នាំ 2009 របស់ D. Eric Maikranz ដែលមានចំណងជើងថា "The Reincarnationist Papers" ហើយត្រូវបានសរសេរជាភាពយន្តដោយ Ian Shorr។

Fuqua ដែលជាអ្នកដឹកនាំខ្សែភាពយន្ត "The Equalizer 2" កាលពីឆ្នាំទៅ នឹងដឹកនាំខ្សែភាពយន្តព្រឺព្រួចមួយនេះសម្រាប់ Paramount Pictures។

យ៉ាងណាមិញ Evans នឹងត្រូវបានឃើញ – អាចជាលើកចុងក្រោយបំផុត – ជា Captain America ក្នុងខ្សែភាពយន្ត "Avengers: Endgame" ក្នុងឆ្នាំនេះ។

Cinema Online, 13 កុម្ភះ 2019


ភាពយន្តទាក់ទង:
Avengers: Infinity War (26 Apr 2018)
The Equalizer 2 (19 Jul 2018)
The Magnificent Seven (22 Sep 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង