ព័ត៌មាន

ភាពយន្តអំពីទាសភាពនៅកម្ពុជានឹងបញ្ចាំងលើកដំបូងនៅ Berlinale

អ្នកសរសេរ: Vong Phal Solysa



"Buoyancy" ស្ថិតក្នុងចំណោមភាពយន្តចំនួន 45 មកពី 38
ប្រទេសដែលនឹងចាក់បញ្ចាំងក្នុងផ្នែកកម្មវិធី "Panorama"
នៃមហោស្រពភាពយន្តអន្តរជាតិ Berlinale ឆ្នាំ 2019។

29 Jan – ខ្សែភាពយន្តថតក្នុងប្រទេសកម្ពុជាមួយក្នុងចំណោមមហោស្រពភាពយន្តអន្តរជាតិធំៗទាំងបីលើលោក នឹងធ្វើការចាក់បញ្ចាំងលើកដំបូងនៅ៝កម្មវិធី Berlin International Film Festival ឆ្នាំ 2019 ឬហៅកាត់ថា Berlinale។

ក្នុងឆ្នាំនេះ មហោស្រពភាពយន្តប្រចាំឆ្នាំមួយនេះនឹងប្រារព្ធកម្មវិធីលើកទី 69 ចាប់ពីថ្ងៃទី 7 ដល់ 17 ខែកុម្ភៈ។

ក្នុងចំណោមភាពយន្តទាំង 45 មកពី 38 ប្រទេសដែលនឹងធ្វើការចាក់បញ្ចាំងក្នុងផ្នែកកម្មវិធី "Panorama" គឺជាខ្សែភាពយន្តថតនៅជនបទដាច់ស្រយាលនៃប្រទេសកម្ពុជាមួយរឿងដែលមានចំណងជើងថា "Buoyancy"។

និពន្ធនិងដឹកនាំដោយ Rodd Rathjen ខ្សែភាពយន្តមួយនេះដើរតាម Chakra (ដើរតួដោយ Sarm Heng) ដែលជាក្មេងប្រុសវ័យ 14 ឆ្នាំមួយរូបដែលត្រូវបានលក់ដោយឈ្មួញជួញដូរមនុស្សនិងបង្ខំឲ្យធ្វើជាទាសករលើទូកនេសាទមួយ ហើយនៅទីនោះក៏ជាកន្លែងដែលគាត់បានឃើញការធ្វើទារុណកម្មនិងឃាតកម្មដ៏ឃោរឃៅ។ មិនយូរប៉ុន្មានគាត់ដឹងថាវិធីតែមួយគត់ដើម្បីរត់គេចខ្លួនគឺក្លាយជាមនុស្សដែលកាចសាហាវគ្មានមេត្ដាដូចអ្នកចាប់ខ្លួនគាត់។


Kea (ដើរតួដោយ Ros Mouny), Chakra (ដើរតួដោយ Sarm Heng) និង Rom Ran
(ដើរតួដោយ Thanawut Kasro) ដើរតួសម្ដែងដំបូងក្នុងភាពយន្តខ្នាតធំរបស់
Rodd Rathjen គឺ "Buoyancy"។

ភាពយន្តមួយនេះផលិតដោយ Causeway Films ក្រោមកិច្ចសហការជាមួយ Anupheap Productions របស់កម្ពុជា និង Definition Films ដែលមានទីតាំងនៅទីក្រុង Melbourne។ "Buoyancy" ត្រូវបានពិពណ៍នាថាជាខ្សែភាពយន្តខ្នាតធំដំបូងគេដែលផ្តោតទៅលើបញ្ហាជួញដូរមនុស្សនិងទាសភាពនៅក្នុងឧស្សាហកម្មនេសាទនៅអាស៊ីអាគ្នេយ៍។

"ខ្ញុំមិនធ្លាប់យកចិត្តទុកដាក់ខ្លាំងចំពោះគម្រោងភាពយន្តណាមួយ ឬធ្លាប់ចូលរួមក្នុងការផលិតភាពយន្តដែលទាមទារការប្តេជ្ញាចិត្តខ្ពស់ ការឲ្យតម្លៃគ្នាទៅវិញទៅមក និងសេចក្តីក្លាហានពីបុគ្គលគ្រប់រូបដែលពាក់ព័ន្ធទាំងអស់ដូចនេះទេ។" Sam Jennings ដែលជាផលិតករម្នាក់របស់ភាពយន្ត បានប្រាប់ទៅកាន់គេហទំព័រ IF របស់អូស្ត្រាលី។

ខ្សែភាពយន្តនេះគឺជាស្នាដៃភាពយន្តខ្នាតធំដំបូងរបស់ Rathjen ហើយផលិតករភាពយន្តជនជាតិអូស្រ្តាលីរូបនេះបានដឹកនាំខ្សែភាពយន្តខ្លីមួយក្នុងឆ្នាំ 2013 ដែលមានចំណងជើងថា "Tau Seru" ដែលបានចាក់បញ្ចាំងនៅ Cannes' Critics Week និងបានឈ្នះពានរង្វាន់ Best Australian Short នៅកម្មវិធី Melbourne Film Festival។

ផ្នែកកម្មវិធី "Panorama" ដែលនឹងចាក់បញ្ចាំង "Buoyancy" គឺជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិ Berlinale ដែលឆ្លុះបញ្ចាំងខ្សែភាពយន្តដែលត្រូវបានចាត់ទុកមានភាពចម្រូងចម្រាស ទាក់ទងនឹងនយោបាយ និងមានភាពស្រើបស្រាល។ កម្មវិធីឆ្នាំ 2019 នឹងរួមបញ្ចូលភាពយន្តខ្នាតធំចំនួន 29 រឿង ភាពយន្តឯកសារចំនួន 16 រឿង និងភាពយន្តដែលជាស្នាដៃដឹកនាំដំបូងចំនួន 19 រឿង។

Cinema Online, 29 មករា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង