ព័ត៌មាន

អ្នកនិពន្ធរឿង "Black Widow" នឹងសរសេរឲ្យ "The Vision and Scarlet Witch"

អ្នកសរសេរ: Florey DM



The Vision និង Scarlet Witch ដូចដែលបានឃើញក្នុងខ្សែភាពយន្ត
"Avengers: Infinity War" កាលពីឆ្នាំ 2018។

10 Jan – តួអង្គ The Vision និង Scarlet Witch ក្នុងស៊េរីរឿងភាគរបស់ Disney+ នឹងបន្តទៅមុខជាមួយអ្នកនិពន្ធសាច់រឿងរបស់ "Black Widow" អ្នកស្រី Jac Schaeffer ដែលនឹងសរសេរសាច់រឿងសម្រាប់រឿងភាគមួយនេះ។

Schaeffer ក៏នឹងជាអ្នកគ្រប់គ្រងនិងអភិវឌ្ឍស៊េរីរឿងភាគមួយនេះផងដែរ បើតាមរបាយការណ៍របស់ The Hollywood Reporter។

វានៅមិនទាន់មានព័ត៌មានច្រើនអំពីស៊េរីរឿងភាគ "The Vision and Scarlet Witch" នេះនៅឡើយទេ។ បើតាមក្បួនច្បាប់របស់ Marvel Studios សាច់រឿងលម្អិតត្រូវបានលាក់ទុកយ៉ាងជិតតែម្ដង។

Paul Bettany និង Elizabeth Olsen ដែលសម្តែងជា The Vision និង Wanda Maximoff ឬ Scarlet Witch ក្នុងខ្សែភាពយន្តដែលយកចេញពីសៀវភៅត្លុករួមបញ្ចូលទាំង "Avengers: Infinity War" កាលពីឆ្នាំទៅ និង "The Avengers: Age of Ultron" កាលពីឆ្នាំ 2015 ហើយពួកគេត្រូវបានរំពឹងទុកថានឹងសម្តែងតួអង្គពួកគេម្តងទៀតសម្រាប់ស៊េរីរឿងភាគមួយនេះ។

តួអង្គទាំងពីរនេះបានបង្ហាញមុខជាតួអង្គឯងដំបូងជាមួយគ្នាក្នុងស៊េរីសៀវភៅត្លុកដែលមានចំណងជើងជាឈ្មោះរបស់ពួកគេក្នុង Marvel Comics ឆ្នាំ 1982។ ភាគមួយទៀតនៃស៊េរីសៀវភៅត្លុកនោះគឺ "The Vision and Scarlet Witch" បានចេញក្នុងឆ្នាំ 1985។


ស៊េរីរឿងភាគរបស់ Winter Soldier និង Falcon
ក៏កំពុងស្ថិតក្នុងដំណាក់កាលបង្កើតផងដែរជាមួយអ្នកនិពន្ធសាច់រឿងរបស់
"Empire" គឺលោក Malcolm Spellman។

ស៊េរីរឿងភាគដែលនឹងចេញក្នុងពេលឆាប់ៗមួយនេះស្ថិតក្នុងចំណោមស៊េរីរឿងភាគរបស់ Marvel ដទៃទៀតដែលកំពុងតែបង្កើតសម្រាប់ Disney+ ហើយស៊េរីរឿងភាគផ្សេងទៀតរៀបនឹងចេញលើបណ្ដាញអ៊ីនធើណែត រួមបណ្ចូលទាំងរឿងរបស់ Loki ដែលសម្តែងដោយ Tom Hiddleston និងមួយទៀតផ្តោតទៅលើ Falcon និង Winter Soldier ដែលត្រូវបានសម្តែងដោយ Anthony Mackie និង Sebastian Stan។

ក្រៅពីខ្សែភាពយន្ដ "The Vision and Scarlet Witch" និងខ្សែភាពយន្ត "Black Widow" ដែលសម្តែងដោយ Scarlett Johansson ក៏មានខ្សែភាពយន្តនាំមុខដោយ Brie Larson នឹងមកដល់រោងកុនក្នុងខែមីនាដែលមានវត្តមានរបស់ Schaeffer ជាអ្នកសរសេរសាច់រឿងឲ្យ "Captain Marvel"។

យ៉ាងណាមិញអ្នកនឹងបានទស្សនាការសម្តែងរបស់ Bettany និង Olsen នៅលើផ្ទាំងទស្សនីយភាពដ៏ធំជា The Vision និង Scarlet Witch ម្តងទៀតក្នុងខ្សែភាពយន្ត "Avengers: Endgame" ដែលនឹងចាក់បញ្ចាំងនៅតាមរោងកុននានាក្នុងខែឧសភានេះ។

Cinema Online, 10 មករា 2019


ភាពយន្តទាក់ទង:
Avengers: Infinity War (26 Apr 2018)
The Avengers: Age Of Ultron (01 May 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង