ព័ត៌មាន

Brie Larson ពីកំពូលវីរនារីក្លាយជាចារនារី

អ្នកសរសេរ: Florey DM



បច្ចុប្បន្ន Brie Larson កំពុងដើរតួជាកំពូលវីរនារីដ៏ល្បីឈ្មោះក្នុងភាពយន្ដ
"Captain Marvel"។

11 Mar – ភាពយន្ដ "Captain Marvel" កំពុងចាក់បញ្ចាំងនៅតាមរោងភាពយន្ដហើយ ចំណែកឯតារាឯក Brie Larson ក៏កំពុងតែស្វែងរកគម្រោងការងារបន្ទាប់របស់ខ្លួន។

គម្រោងថ្មីបំផុតក្នុងចំណោមការងារបន្ទាប់ជាច្រើនរបស់គាត់គឺ គម្រោងរឿងភាគមួយរបស់ Apple ដែលគាត់មិនត្រឹមតែគ្រប់គ្រងការផលិតប៉ុណ្ណោះទេ តែក៏នឹងដើរតួផងដែរ បើតាមការរាយការណ៏របស់ Variety។

រឿងភាគមួយនេះនៅមិនទាន់មានចំណងជើងនៅឡើយទេ តែអាចដឹងថា Larson នឹងសម្តែងជាភា្នក់ងារស៊ើបការសម្ងាត់របស់ CIA ហើយសាច់រឿងនិយាយពីដំណើរការងាររបស់នាងនៅក្នុងស្ថាប័ននេះ។

វាពឹងផ្អែកទៅលើបទពិសោធន៏ជីវិតពិតនៃភា្នក់ងារស៊ើបការសម្ងាត់របស់ CIA មួយរូបឈ្មោះ Amaryllis Fox ដែលសៀវភៅជីវប្រវត្តិរបស់គាត់ "Life Undercover: Coming of Age in the CIA" គ្រោងនឹងចេញក្នុងខែតុលាឆ្នាំនេះ។

Larson បានចាប់ផ្តើមអាជីពសម្តែងរបស់គាត់នៅលើទូរទស្សន៏ជាមួយនឹងកម្មវិធី "The Tonight Show with Jay Leno" ក្នុងឆ្នាំ 1998 ហើយគាត់បានបន្តក្លាយជាតារាសម្តែងដ៏ល្បីឈ្មោះនៅលើកញ្ចក់ភាពយន្ដធំ និងឈ្នះពានរង្វាន់ជាច្រើនតាំងពីអូស្ការរហូតដល់ BAFTA សម្រាប់តួអង្គទាំងឡាយរបស់គាត់។ រឿងភាគរបស់ Apple មួយនេះនឹងជាការវិលត្រឡប់របស់គាត់មកកាន់កញ្ចក់ភាពយន្ដខ្នាតតូចវិញ បន្ទាប់ពីតួអង្គក្នុងរឿងភាគទូរទស្សន៏ចុងក្រោយបំផុតរបស់គាត់ក្នុង "Community" កាលពីឆ្នាំ 2014។

បច្ចុប្បន្ន Larson កំពុងដើរតួជាកំពូលវីរនារីដ៏ល្បីឈ្មោះក្នុងភាពយន្ត "Captain Marvel" ហើយគាត់នឹងសម្តែងតួអង្គមួយនេះម្តងទៀតសម្រាប់ភាពយន្ត "Avengers: Endgame"។

ក្រៅពីនេះ គាត់នឹងដើរតួក្នុងភាពយន្តបែបជីវប្រវត្តិ "Just Mercy" ជាមួយនឹង Michael B. Jordan, ភាពយន្ត "Lady Business" របស់ Netflix, និងភាពយន្តខ្នាតធំបែបជីវប្រវត្តិនៃ Victoria Woodhull របស់ Amazon Studios ដែលគាត់ក៏ជាអ្នកផលិតផងដែរ។

Cinema Online, 11 មីនា 2019


ភាពយន្តទាក់ទង:
Captain Marvel (07 Mar 2019)
Avengers: Endgame (25 Apr 2019)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង