ព័ត៌មាន

"The Batman" និងភាពយន្ដផ្សេងទៀតរបស់ DC ទទួលបានថ្ងៃចាក់បញ្ចាំង

អ្នកសរសេរ: Florey DM



Ben Affleck ប្រាកដជាឈរសម្លឹងមើលឈុត Batsuit
យ៉ាងកំសត់ហើយព្រោះថាគាត់មិនអាចជា Batfleck ម្ដងទៀតឡើយ

1 Feb - Ben Affleck ប្រហែលជាមិនអាចសម្ដែងតួអង្គ Batman ទៀតឡើយប៉ុន្ដែមិនមែនមានន័យថាគាត់មិនរំជើបរំជួលសំរាប់ភាពយន្ដថ្មីរបស់ DC រឿង "The Batman" នោះទេបើមើលតាមការបង្ហោះ tweet ចុងក្រោយរបស់គាត់។

"ពិតជាអន្ទះសារសំរាប់រឿង #TheBatman នៅរដូវក្ដៅឆ្នាំ 2021 មិនតែប៉ុណ្ណោះបានឃើញចក្ខុវិស័យរបស់ @MattReevesLA ចេញជារូបរាងទៀត" គាត់បានបង្ហោះរួមជាមួយនឹងអត្ថបទរបស់ Deadline ដែលចុះផ្សាយពីថ្ងៃចេញបញ្ចាំងរបស់ភាពយន្ដនេះ។

ដូចដែលបាននិយាយពីខាងលើ ភាពយន្ដ "The Batman" នេះនឹងចាក់បញ្ចាំងលើផ្ទាំងភាពយន្ដខ្នាតធំនៅឆ្នាំ 2021 ហើយ Warner Bros. បានកំណត់យកថ្ងៃទី 25 មិថុនា ជាថ្ងៃចាក់បញ្ចាំងផ្លូវការភាពយន្ដនេះ។

ខណៈពេលដែល Affleck បានដកខ្លួនពីតំណែងអ្នកដឹកនាំរឿងនេះកាលពីខែមករា ឆ្នាំ 2017 ហើយក៏ត្រូវបានជំនួសដោយ Matt Reeves មួយខែក្រោយមក អ្នកតាមដានទស្សនាមានការសង្ស័យថាតើគាត់នឹងចាកចេញពីតួអង្គ Caped Crusader របស់គាត់ដែរឬទេ។

គួរសោកស្ដាយសំរាប់អ្នកគាំទ្រចូលចិត្តការសម្ដែងរបស់គាត់ក្នុង "Batman vs Superman: Dawn of Justice", "Suicide Squad" និង "Justice League" ហើយសង្ឃឹមថាគាត់នឹងបន្ដទៀត ប៉ុន្ដែអ្នកទាំងអស់គ្នានឹងមិនបានឃើញ Batfleck លេចមុខក្នុងភាពយន្ដ DC នាពេលអនាគតទៀតឡើយ។

នេះក៏ដោយសារតែភាពយន្ដថ្មីដែល Reeves កំពុងតែសរសេរនេះគឺនឹងមិនតាមលំនាំសៀវភៅរឿង "Batman: Year One" របស់ Frank Miller ទៀតឡើយ ហើយនឹងផ្ដោតលើ Bruce Wayne កាលពីក្មេងវិញ។

ប៉ុន្ដែអ្នកគាំទ្រ Affleck នៅតែអាចទស្សនាការសម្ដែងរបស់គាត់នៅក្នុងភាពយន្ដ "I Am Still Alive" ថតតាមលំនាំសៀវភៅប្រលោមលោករបស់ Kate Alice Marshall ដែលគាត់ក៏ចូលរួមផលិតផងដែរ។ ហើយគាត់ក៏សម្ដែងក្នុងរឿង "Torrance" ដឹកនាំដោយ Gavin O'Connor មួយទៀតដែរ។


ភាពយន្ដ Batman បែបគំនូរជីវចលក៏នឹងត្រៀមបង្ហាញខ្លួនលើផ្ទាំងភាពយន្ដខ្នាតធំដែរ

"The Batman" គឺមិនមែនជាភាពយន្តតែមួយនៅក្នុង the Dark Knight ដែល Warner Bros. កំពុងតែផលិតនោះទេ។ បើតាមរាយការណ៍របស់ Geeks WorldWide ដែលឲ្យដំណឹងថាភាពយន្ដ "Batman Beyond" គំនូរជីវចលនេះ កំពុងតែត្រូវបានស្ថិតក្នុងដំណាក់កាលផលិតដោយក្រុមហ៊ុន Warner Animation Group។

បើតាមរឿងភាគកាលពីជំនាន់ឆ្នាំ '90s ដែលមានចំនងជើងដូចគ្នានេះ ហើយមាន 52 ភាគចាក់បញ្ចាំងរហូតដល់ខែធ្នូ ឆ្នាំ 2001 ដែលសាច់រឿងនិយាយអំពីសិស្សវិទ្យាល័យមួយរូបឈ្មៅះ Terry McGinnis ដែលនឹងឡើងកាន់តំណែងបន្ទាប់ពី Bruce Wayne ចូលនិវត្តន៍នៅឆ្នាំ 2039។

ភាពយន្ដគំនូរជីវចលនេះ គម្រោងនឹងចេញនៅឆ្នាំ 2020។

ប៉ុន្ដែអ្នកគាំទ្រកុំទាន់រំភើបពេកព្រោះថាខាងស្ទីដយ៉ូ DC បានបញ្ចេញកាលវិភាគចុងក្រោយសំរាប់ភាពយន្ដ DC ហើយភាពយន្ដនេះមិនទាន់មានក្នុងកាលវិភាគនេះនៅឡើយទេ។ ភាពយន្ដដែលត្រូវបានសម្រេចបញ្ចាំងក្រៅពី "The Batman" នោះដែលនឹងចេញនៅឆ្នាំ 2021 នោះគឺវគ្គបន្ដរបស់រឿង "Doctor Sleep" មានចំណងជើងថា "The Shining" ដែលត្រូវបានប្ដូរថ្ងៃបញ្ចាំងពីថ្ងៃ 24 មករា 2020 ទៅថ្ងៃ 8 វិច្ឆិកា 2019 វិញ និងរឿង "The Witches" របស់ Robert Zemeckis ដែលសម្ដែងដោយ Anne Hathaway នឹងចាក់បញ្ចាំងនៅថ្ងៃទី 16 តុលា 2020។ "DC Super Pets" នឹងចាក់បញ្ចាំងនៅថ្ងៃទី 21 ឧសភា 2021 រីឯ "The Suicide Squad" ដែល James Gunn កំពុងសរសេរ ហើយកំពុងតែចរចាឲ្យដឹកនាំតែម្ដងនោះនឹងចាក់បញ្ចាំងនៅថ្ងៃទី 6 សីហា 2021។ ក្នុងនោះក៏មានភាពយន្ដពីរមិនទាន់មានចំណងជើងដែលនឹងចាក់បញ្ចាំងនៅ 16 កក្កដា 2021 និង 1 តុលា 2021។

Cinema Online, 1 កុម្ភះ 2019


ភាពយន្តទាក់ទង:
Justice League (17 Nov 2017)
The Lego Batman Movie (23 Feb 2017)
Suicide Squad (05 Aug 2016)
Batman V Superman: Dawn Of Justice (25 Mar 2016)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង