ព័ត៌មាន

តារាស្រីរបស់ "Crazy Rich Asians" ចូលរួមសម្តែងក្នុងវគ្គបន្តរបស់ "Jumanji"

អ្នកសរសេរ: Florey DM



ក្រុមតារាសម្តែងនៃភាពយន្តវគ្គបន្តរបស់ "Jumanji"
នឹងមានសមាជិកថ្មីមួយរូប។

4 Jan – វាមិនទាន់មានព័ត៌មានលម្អិតអំពីវគ្គបន្តទៅនឹងខ្សែភាពយន្ត "Jumanji: Welcome to the Jungle" កាលពីឆ្នាំ 2017 នៅឡើយទេ ប៉ុន្តែអ្វីដែលប្រាកដនោះគឺតារាស្រីមួយរូបនឹងចូលរួមសម្តែងក្នុងខ្សែភាពយន្តមួយនេះ។

តារាសម្តែង Awkwafina របស់ "Crazy Rich Asians" កំពុងស្ថិតក្នុងដំណាក់កាលចរចាចុងក្រោយដើម្បីចូលរួមសម្តែងក្នុងរឿងវគ្គបន្តមួយនេះ តាមការរាយការណ៍របស់ The Hollywood Reporter។

តារាចម្រៀងរ៉េបជនជាតិអាមេរិចវ័យ 30 ឆ្នាំរូបនេះនឹងចូលរួមក្រុមតារាសម្តែងដែលរួមមាន Dwayne Johnson, Jack Black, Karen Gillan និង Kevin Hart ដែលបានត្រឡប់មកវិញ។

វាមិនទាន់មានពត៌មានអំពីតួអង្គដែលគាត់នឹងសម្តែងនៅឡើយ ប៉ុន្តែវាត្រូវបានបង្ហាញឲ្យដឹងថាជាតួអង្គដែលមានសារៈសំខាន់មួយរូប។


Awkwafina ក្នុងខ្សែភាពយន្ត "Crazy Rich Asians" កាលពីឆ្នាំទៅ។

ខណៈពេលដែលសាច់រឿងលម្អិតមិនទាន់បានបញ្ចេញឲ្យដឹងនៅឡើយនោះ យើងអាចទាយដឹងថាខ្សែភាពយន្តវគ្គបន្តមួយនេះនឹងបន្តសាច់រឿងរបស់ "Jumanji: Welcome to the Jungle" ដែលជាវគ្គបន្តទៅនឹងខ្សែភាពយន្ត "Jumanji" សម្តែងដោយ Robin Williams កាលពីឆ្នាំ 1995។

ក្តារហ្គេមពីខ្សែភាពយន្តឆ្នាំ 1995 ត្រូវបានប្តូរទៅជាវីដេអូហ្គេមក្នុងខ្សែភាពយន្តឆ្នាំ 2017។ ក្រុមតារាសម្តែងដឹកនាំដោយ Dwayne Johnson ដែលយើងបាននិយាយខាងលើ សម្តែងជាអវតាវីដេអូហ្គេមរបស់ក្មេងវ័យជំទង់បួនរូបដែលត្រូវបានបញ្ជូនទៅក្នុងពិភពវីដេអូហ្គេមនេះ។

ជាមួយនឹងខ្សែភាពយន្តឆ្នាំ 2017 រកចំណូលបានជាង 962 លានដុល្លារអាមេរិចនៅឯការិយាល័យលក់សំបុត្រកុនទូទាំងពិភពលោក វាមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយដែលអ្នកដឹកនាំ Jake Kasdan នឹងត្រឡប់មកដឹកនាំខ្សែភាពយន្តវគ្គបន្តមួយនេះ ដែលគ្រោងនឹងចាក់បញ្ចាំងក្នុងខែធ្នូឆ្នាំ 2019 ខាងមុខនេះ។

Cinema Online, 4 មករា 2019



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង