ព័ត៌មាន

"Aquaman" អាចនឹងចេញរឿងថ្មីជាលក្ខណៈរន្ធត់ព្រឺព្រួច

អ្នកសរសេរ: Florey DM



The Trench ធ្លាប់បានចេញមុខក្នុងឈុតខ្លីមួយក្នុង "Aquaman" កាលពីឆ្នាំ 2018

12 Feb – ប្រាកដណាស់ "Aquaman" ពិតជានឹងមានភាពយន្ដ spinoff បែបភ័យរន្ធត់ដែលនឹងមានអ្នកដឹកនា លោក James Wan ជាអ្នកដឹកនាំ។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សារពត៌មានតាមបណ្ដាញសង្គមនានាកំពុងតែច្របូកច្របល់នឹងពត៌មានដែល "Aquaman" ត្រៀមចេញភាពយន្ដ spinoff ផ្ដោតសំខាន់លើ the Trench ដែលជាពពួកសត្វចម្លែកកាចសាហាវធ្លាប់រស់នៅក្នុងអាណាចក្រ Atlantis ប៉ុន្ដែត្រូវវិវត្តខ្លួនដើម្បីបន្តជីវិតរស់នៅបន្ទាប់ពីអាណាចក្រនេះបានលិចទៅក្នុងបាទមហាសមុទ្រ។

ទោះបីជានៅពេលដែល The Hollywood Reporter បាននាំពាក្យមកថា Warner Bros. បានសហការជាមួយអ្នកនិពន្ធ Noah Gardner និង Aidan Fitzgerald ដើម្បីសរសេរប៉ារ៉ូលក៏ដោយ ក៏មានមនុស្សជាច្រើននៅតែសង្ស័យអំពីការផលិតភាពយន្ដ spinoff នេះ។

ការឆ្លើយតបរបស់ Wan ទាក់ទិននឹងរឿងនេះ ហាក់បីដូចជាស្រពេចស្រពិល និងគ្មានការបញ្ជាក់ច្បាស់លាស់នោះឡើយ។ គាត់បានសរសេរលើបណ្ដាញសង្គមគាត់ថា "នៅក្នុងដំណាក់កាលផលិតដំបូង ខ្ញុំបានចាប់ចិត្តស្រលាញ់ the Trench និងការរចនារបស់វា....ហើយក៏សង្ឃឹមថានឹងមានឱកាសស្វែងយល់ពីពិភពនេះឲ្យកាន់តែស៊ីជម្រៅផងដែរ។ ក្នុងពេលនេះខ្ញុំសូមមិនបញ្ជាក់ ឬ បដិសេធគំរោងមួយនេះឡើយ ;)"។

បើសិនជាភាពយន្ដ spinoff នេះត្រូវបានបញ្ជាក់ពិតមែន នោះ Wan នឹងត្រូវសង់ចក្រវាឡថ្មីមួយសំរាប់រឿង "Aquaman" ដូចកាលដែលគាត់បង្កើតសំរាប់រឿង "The Conjuring" ឆ្នាំ 2013 អញ្ចឹងដែរ (អ្នកដែមិនសូវតាមដានរឿងភ័យរន្ធត់ប្រហែលជារាប់ spin offs ដែលចេញពីរឿង "The Conjuring" នេះលែងអស់ហើយ)។


Jason Momoa និង Amber Heard នឹងត្រលប់មកសម្ដែងម្ដងទៀតក្នុង
"Aquaman 2" តែសម្រាប់អ្នកដឹកនាំ James Wan មិនទាន់ច្បាស់នៅឡើយទេ
(ប្រភពរូបថត: គណនី Instagram របស់ Amber Heard ).

ក្រៅពីនេះក៏នៅមានគម្រោងភាពយន្ដរបស់ "Aquaman" មួយទៀយដែលត្រូវបានគេបញ្ជាក់រួចហើយនោះគឺភាពយន្ដវគ្គពីរ។

The Wrap បានរាយការណ៍ថា David Leslie Johnson-McGoldrick ដែលចូលរួមសរសេរជាមួយ Wan នៅក្នុងរឿង "The Conjuring 2" នឹងសរសេរភាពយន្ដវគ្គពីរនេះផងដែរ។

Wan ក៏នឹងត្រលប់មកកាន់វគ្គពីរនេះដែរប៉ុន្ដែក្នុងតំណែងផលិតតែប៉ុណ្ណោះ ព្រោះថាគេមិនទាន់មានដំណឹងនៅឡើយទេថាតើគាត់នឹងចូលរូមដឹកនាំដែរឬអត់ទេ។

ប្រិយមិត្តអាចរំពឹងចក្រវាឡភាពយន្ដ "Aquaman" នេះកាន់តែរីកធំទូលាយជាងនេះទៅទៀតព្រោះថាស្ទីដយ៉ូចង់ឲ្យមានសក្ដានុពលទ្វេដងដោយឃើញថាភាពយន្ដនេះរកបានប្រាក់ចំណូលខ្ពស់ជាងក្នុងចំណោមរឿងរបស់ DC ទាំងអស់រហូតដល់ទៅ 1.121 ពាន់លានដុល្លារសហរដ្ឋអាមេរិកសរុបទូទាំងពិភពលោក។

Cinema Online, 12 កុម្ភះ 2019


ភាពយន្តទាក់ទង:
Aquaman (21 Dec 2018)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង