ព័ត៌មាន

Angelina Jolie សម្ដែងក្នុងរឿងព្រឺព្រួចថ្មីពីអ្នកនិពន្ធ "Sicario"

អ្នកសរសេរ: Khen Sophara



Angelina Jolie កំពុងតែស្ថិតក្នុងការចរចារសម្ដែងក្នុងភាពយន្ដព្រឺព្រួចរបស់ Taylor Sheridan។

30 Jan - មើលទៅឆ្នាំ 2019 នឹងជាឆ្នាំដ៏មមាញឹកមួយសំរាប់ Angelina Jolie ព្រោះថាពេលនេះនាងកំពុងតែស្ថិតក្នុងការសម្រេចចិត្តចុថក្រោយដើម្បីសម្ដែងក្នុងភាពយន្ដព្រឺព្រួចថ្មី "Those Who Wish Me Dead"។

តាមការរាយការណ៍របស់ Deadline, Taylor Sheridan នឹងដឹកនាំភាពយន្ដនេះហើយការថតនឹងចាប់ផ្ដើមនៅខែឱសភាបន្ទាប់ពីរដូវកាលទីពីររបស់ "Yellowstone" ដែលជារឿងភាគទូរទស្សន៍របស់គាត់បញ្ចប់។

Sheridan ក៏បានសរសេរប៉ារ៉ូលរឿងនេះផងដែរតាមលំនាំសៀវភៅប្រលោកលោកបោះផ្សាយកាលពីឆ្នាំ 2014 ដែលមានចំណងជើងដូចគ្នាទៅនឹងចំណងជើងភាពយន្ដ ដោយអ្នកនិពន្ធ Michael Koryta ហើយរឿងនេះនិយាយទាក់ទងទៅនឹងក្មេងជំទង់មួយរូបដែលជាសាក្សីនៃអំពើឃាដកម្មមួយ និងកំពុងលាក់ខ្លួនពីឃាតករដោយប្រព័ន្ធការពារសាក្សីមួយស្របពេលដែលភ្លើងកំពុងឆេះព្រៃ ប៉ុន្ដែភាពយន្ដនេះនឹងមានខុសប្លែកពីសៀវភៅក្នុងផ្នែកខ្លះ។

ស្នាដៃ Sheridan រួមមានដូចជាការសរសេរប៉ារ៉ូលសំរាប់ភាពយន្ដព្រឺព្រួចដូចជា "Sicario", ភាគបន្ដ "Sicario: Day of the Soldado", នឹងរឿង"Hell or High Water" ដែលឈរឈ្មោះទទួលពានរង្វាន់ Oscar និងស្នាដៃដឹកនាំភាពយន្ដដំបូងគឺ "Wind River"។

គេមិនទាន់មានពត៌មានបន្ថែមទាក់ទងនឹងតួអង្គរបស់ Jolie នៅឡើយទេ ប៉ុន្ដែពួកយើងនឹងបានទស្សនាការវិលត្រលប់របស់នាងមកកាន់ភាពយន្ដខ្នាតធំវិញនៅឆ្នាំ 2020 ក្នុងរឿង"Maleficent 2" របស់ Disney ដែលជាភាពយន្ដទីមួយបន្ទាប់ពីការសម្ដែងចុងក្រោយបំផុតរបស់នាងកាលពីឆ្នាំ 2015 ក្នុងរឿង"By the Sea"។

Cinema Online, 30 មករា 2019


ភាពយន្តទាក់ទង:
First They Killed My Father (CIFF) (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង