ព័ត៌មាន

"Shadow" របស់ Zhang Yimou ចូលរួមទិវាភាពយន្តនៅអ៊ីតាលី

អ្នកសរសេរ: Heidi Hsia



"Shadow" គឺជាភាពយន្តថ្មីបំផុតរបស់ Zhang Yimou

30 Jul- មានរបាយការណ៍បញ្ជាក់មកថា ភាពយន្តថ្មីរបស Zhang Yimou ត្រូវបានដាក់ឲ្យចូលរួមសម្រាប់ មហោស្រពភាពយន្តដែលខិតជិតមកដល់នោះគឺ Venice Film Festival។

ផ្អែកតាមរបាយការណ៍ Mingpao បានឲ្យដឹងថា ព័ត៌មានដែលត្រូវបានប្រកាសដោយអ្នករៀបចំកម្មវិធី ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលប្រារព្ធកាលពីថ្ងៃទី25 ខែកក្កដាកន្លងមកនេះ គឺបានបង្ហាញថាភាពយន្ត "Shadow" នឹងត្រូវចាក់បញ្ចាំងនៅក្នុងផ្នែកប្រកួតប្រជែង។

ក៏មានការចូលរួមដោយភាពយន្តអន្តរជាតិដទៃទៀតផងដែរ រួមមានភាពយន្ត "A Star is Born" ដែលជាស្នាដៃដំបូងរបស់ផលិតករ Bradley Cooper និងភាពយន្ត "Beautiful Boy" របស់ផលិតករ Timothee Chalamet។

"Shadow" និយាយអំពីភាពយន្តប្រវត្តិសាស្ត្រដែល ជាការស្រមើស្រមៃឡើងវិញចេញពីភាពយន្ត "Three Kingdoms" ដែលចូលរួមសម្តែងដោយតារា Deng Chao និង Sun Li។

ភាពយន្តនេះក៏គ្រោងនឹងដាក់បញ្ចាំងនៅឯមហោស្រពភាពយន្តអន្តរជាតិ Toronto 2018 ក្នុងអំឡុងខែកញ្ញា នេះផងដែរ។

សម្រាប់មហោស្រពភាពយន្ត Venice 2018 នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី29 ខែសីហា រហូតដល់ថ្ងៃទី8 ខែកញ្ញា។

Cinema Online, 30 កក្កដា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង