ព័ត៌មាន

ខ្សែភាពយន្តស្នេហាឆ្លងប្រទេសនឹងធ្វើការថតនៅកម្ពុជា

អ្នកសរសេរ: Vong Phal Solysa



ខ្សែភាពយន្ត "Love in Cambodia" គ្រោងនឹងបញ្ចប់ការថតចុងឆ្នាំនេះ ហើយនឹងសម្ពោធការចាក់បញ្ចាំងនៅដើមឆ្នាំក្រោយ

5 Sep – ខ្សែភាពយន្តចិន-កម្ពុជាថ្មីមួយ ដែលនឹងចេញក្នុងពេលឆាប់ៗនេះគឺ "Love in Cambodia" បានប្រារព្ធធ្វើពិធីសម្ពោធការថត និងសន្និសីទសារព័ត៌មាននៅឯសណ្ឋាគារព្រីនស៏ថាមហូថេល នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

វាត្រូវបានបង្ហាញឲ្យដឹងក្នុងអំឡុងកម្មវិធីថា តារាសម្តែងប្រុសជនជាតិចិន Sun Xu Bo និងតារាបង្ហាញម៉ូត ព្រមទាំងជាតារាសម្តែងជនជាតិខ្មែរ Phan Phatna នឹងចាប់ដៃគ្នាសម្តែងជាតួឯកក្នុងខ្សែភាពយន្តស្នេហារ៉ូមែនទិចមួយនេះ។

សរសេរដោយអ្នកនិពន្ធរឿងជនជាតិចិន Lin Jie និងដឹកនាំដោយអ្នកដឹកនាំល្បីល្បាញជនជាតិចិនលោក Jiang Yunming ខ្សែភាពយន្តមួយនេះនិយាយអំពីស្នេហារវាងអ្នករចនាប្លង់វ័យក្មេងជនជាតិចិនមួយរូបឈ្មោះ Ouyang Shu និងនារីជនជាតិខ្មែរដ៏ស្រស់ស្អាតមួយរូបឈ្មោះ Yila។

រឿងរ៉ាវចម្លែកៗបានកើតឡើងបន្ទាប់ពីអ្នកទាំងពីរជួបគ្នានៅទីក្រុងភ្នំពេញ ដែលជាហេតុនាំឲ្យពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នា។

តារាសម្តែងផ្សេងទៀតក្នុងរឿងរួមមានតារាស្រីជនជាតិចិន Yang Jinger តារាប្រុសជនជាតិចិន Mahei Ayi និងតារាសម្តែងមកពីប្រទេសផ្សេងៗទៀតរួមមានបារាំង និងសាធារណរដ្ឋឆេក។


ក្រុមតារាសម្តែងនៃ "Love in Cambodia" ជាមួយនឹងអ្នកដឹកនាំក្នុងអំឡុងពិធីសម្ពោធការថតកាលពីថ្ងៃទី1 ខែកញ្ញា (ប្រភពរូបភាព: Prince Real Estate Group)។

នៅប្រទេសកម្ពុជា ខ្សែភាពយន្តមួយនេះនឹងធ្វើការថតនៅទីតាំងជាច្រើនដូចជា រាជធានីភ្នំពេញ ប្រាសាទអង្គរវត្តនៅខេត្តសៀមរាប កោះរ៉ុងនៅខេត្តព្រះសីហនុ ភ្នំបូកគោនៅខេត្តកំពត និងជាច្រើនទៀត។

រីឯឈុតឆាកនៅប្រទេសចិននឹងធ្វើការថតនៅទីក្រុង Kunming នៅខេត្ត Yunnan និងទីតាំងដ៏ស្រស់ស្អាតក្នុងទីក្រុង Tengcheng ដែលជាស្រុកកំណើតដ៏ល្បីឈ្មោះរបស់ជនជាតិចិនរស់នៅក្រៅស្រុក។

ខ្សែភាពយន្តមួយនេះត្រូវបានចូលរួមសហការផលិតដោយ Prince Real Estate Group និង Prince Culture Media Co., Ltd ក៏ដូចជានាយកដ្ឋានផ្សព្វផ្សាយនៃទីក្រុង Tengchong នៃខេត្ត Yunnan នៃបក្សកុម្មុយនីសចិនផងដែរ។

ខ្សែភាពយន្តបែបស្នេហាឆ្លងប្រទេសមួយនេះក៏ទទួលបានការគាំទ្រ ដោយរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយឯកឧត្តមបណ្ឌិត ថោង ខុន ដែលជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គង់ កន្ថារ៉ា ដែលជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានវត្តមានចូលរួមក្នុងកម្មវិធីសម្ពោធការថតខ្សែភាពយន្តមួយនេះ។

ខ្សែភាពយន្តមួយនេះត្រូវបានរំពឹងទុកថានឹងបញ្ចប់ការថតក្នុងខែធ្នូ ឆ្នាំ2018 ហើយនឹងធ្វើការសម្ពោធចាក់បញ្ចាំងនៅប្រទេសកម្ពុជា ចិន និងប្រទេសជាច្រើនទៀត។

លើសពីនេះទៅទៀត វាគ្រោងនឹងចូលរួមកម្មវិធីមហោស្រពភាពយន្តជាតិសាសន៍ពិភពលោកនៅទីក្រុង Los Angeles ក្នុងខែមេសា ឆ្នាំ2019 ផងដែរ។

(ប្រភពរូបភាព: Prince Real Estate Group)

Cinema Online, 5 កញ្ញា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង