ព័ត៌មាន

"Hotel Transylvania 3" ទទួលបានបទភ្លេងពី Tiesto

អ្នកសរសេរ: Florey DM



លើកដៃឡើងអ្នកទាំងអស់គ្នា ព្រោះថាពួកយើងនឹងរាំដោយគ្មានខ្វល់អ្វីឡើយ!

11 Jul - នេះគ្រាន់តែជាដំណឹងខ្លះៗ ដែលអ្នកគួរដឹងនៅពេលដែលទៅទស្សនាភាពយន្ត "Hotel Transylvania 3: A Monster Vacation" ព្រោះថារឿងនេះអាចនឹងធ្វើឲ្យអ្នករំភើបរហូតដល់ហើបគូថពីកៅអី និងអាចរាំភ្លេចខ្លួន រហូតដល់ថ្នាក់ឡើងដូចសត្វតែម្តង (អូ ប្រហែលជាដូចបិសាចជាងទេដឹង?)

សម្រាប់វគ្គ៣ នៃសាច់រឿង "Hotel Transylvania" នេះផងដែរ គឺថាអ្នកបង្កើតបទភ្លេង និងជា DJ សញ្ជាតិហូឡង់ដ៏ល្បីលោក Tiesto បានផ្តល់ឲ្យនូវបទភ្លេងដ៏អស្ចារ្យ ហើយថ្មីៗនេះលោកក៏បានបញ្ចេញអាល់ប៊ុមរបស់វាមកផងដែរ។

សម្រាប់អាល់ប៊ុមថ្មីរបស់គាត់នេះដែរ មាន៣បទរួមមាន "Seavolution", "Wave Rider" និង "Tear It Down"។

"Seavolution" ដែលលើកឡើងពីក្បាច់រាំបែបអ្នកអវកាស គឺបញ្ចូលទៅដោយសាច់ភ្លេងជាលក្ខណៈ heavy bass និង trap beats។ ចំពោះ "Wave Rider" វិញ ក៏មានភាបស្រដៀងគ្នាដែរ លើកលែងតែវាត្រូវបានបញ្ចូលទៅដោយ សាច់ភ្លេងប្រភេត "hardcore" ច្រើនជាង ដែលធ្វើឲ្យបទពីរនេះក្លាយទៅជាប្រភេទបទភ្លេងជាប់គ្នា តែចែកជាពីរផ្នែកដាច់ដោយឡែកពីគ្នា។

សម្រាប់ "Tear It Down" វិញគឺជាប្រភេទបទភ្លេងដែលមានភាពខុសប្លែក ដាច់ដោយឡែកពីបទទាំងពីរខាងលើ។

បទចម្រៀងទាំងបីអាចនឹងត្រូវបង្កើតសម្រាប់ភាពយន្តគំនូរជីវចលសម្រាប់កុមារ ប៉ុន្តែយើងក៏មិនងាយកម្រនឹងបានស្តាប់បទចម្រៀងប្រភេទនេះ បានតែផ្តេសតែផ្តាសដែរ។

ទស្សនាភាពយន្ត "Hotel Transylvania 3: A Monster Vacation" នៅពេលដែលវាចាក់បញ្ចាំងគ្រប់រោងភាពយន្ត នៅថ្ងៃទី12 ខែកក្កដា ខាងមុខនេះ៕

Cinema Online, 11 កក្កដា 2018


ភាពយន្តទាក់ទង:
Hotel Transylvania 3: A Monster Vacation (12 Jul 2018)
Hotel Transylvania 2 (01 Oct 2015)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង