ព័ត៌មាន

Talents Tokyo 2018 ចាប់ផ្ដើមទទួលពាក្យពីខែនេះតទៅ

អ្នកសរសេរ: Khen Sophara



អ្នកជំនាញនិងផលិតករកុនវ័យក្មេងនៅ Talents Tokyo ឆ្នាំមុនៗ

4 May – Talents Tokyo 2018 ឬក៏ TT2018 នឹងត្រលប់មកវិញជាលើកទី9 នៅខែវិច្ឆិកានេះ ហើយការទទួលពាក្យនឹងចាប់ផ្ដើមនៅខែនេះផងដែរ។

នេះគឺជាឱកាសដ៏ល្អមួយសម្រាប់ផលិតករកុនខ្មែរ និងនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ដែលមានបំណងចង់ចូលរួមសិក្ខាសាលារយៈពេល6ថ្ងៃនេះ។

ការទទួលពាក្យគឺនឹងធ្វើពីថ្ងៃទី15 ខែឧសភា ដល់ថ្ងៃទី15 មិថុនា 2018 ។

ក្នុងរយៈពេល 8ឆ្នាំកន្លងមកនេះ ផលិតករកុនជាង 120នាក់ មកពីជាង10ប្រទេស នៅទ្វីបអាស៊ី បានចូលរួមជាចំណែកមួយនៃកម្មវិធីបណ្ដុះបណ្ដាលផលិតករកុនមួយនេះ។

កម្មវិធីនេះគឺធ្វើឡើងដោយមានការគាំទ្រពី Tokyo Metropolitan Government, Arts Council Tokyo (Tokyo Metropolitan Foundation for History and Culture), the Japan Foundation Asia Center and the Talents Tokyo Organizing Committee (TOKYO FILMeX), សហការជាមួយ Berlinale Talents។

ឆ្នាំមុន បេក្ខជនចំនួន 15រូប ត្រូវបានជ្រើសរើសទៅបង្ហាញស្នាដៃរបស់ពួកគេ ដែលទទួលបានការវាយតម្លៃទៅលើការដឹកនាំ ការផលិត និងលទ្ធភាពទទួលបានការបណ្ដាក់ទុន ដោយអ្នកជំនាញ និងមានបទពិសោធន៍នៅក្នុងវិស័យនេះ។

ការជួយជ្រោមជ្រែងសម្រាប់បេក្ខជនគឺមិនបញ្ឈប់ត្រឹមនេះឡើយព្រោះថាបេក្ខជន Talents Tokyo គឺត្រូវបានលើកទឹកចិតឲ្យបន្តជាមួយនឹងកម្មវិធី Next Masters Support Program។

ផលិតករកុនវ័យក្មេងប្រហែលពី 12 ទៅ 15នាក់ នឹងត្រូវបានជ្រើសរើសសម្រាប់ Talents Tokyo 2018 ដែលនឹងធ្វើឡើងនៅសាល Yurakucho Asahi នៅទីក្រុងតូក្យូពីថ្ងៃ 19 ដល់ថ្ងៃទី 24 ខែវិច្ឆិកានៅកម្មវិធី TOKYO FILMeX លើកទី19។

(ប្រភពរូបភាព: ទំព័រ Facebook របស់ Talents Tokyo)

Cinema Online, 4 ឧសភា 2018



អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង