ព័ត៌មាន

វគ្គបន្ដ និង spinoff បន្ទាប់ពី "Spider-Man: Into the Spider-Verse"

អ្នកសរសេរ: Florey DM



ភាពយន្តគំនូរជីវចល Spidey ជាច្រើនកំពុងតែរង្កិលទៅរកការផលិតភាពយន្ដខ្នាតធំបន្ទាប់ពីរឿង
"Spider-Man: Into the Spider-Verse".

29 Nov – "Spider-Man: Into the Spider-Verse" មិនទាន់បានចាក់បញ្ចាំងនៅឡើយទេ ប៉ុន្ដែគម្រោងសម្រាប់ភាពយន្ដបន្តបន្ទាប់មានរួចជាស្រេច!

Sony Pictures Animation បានបង្ហើបប្រាប់ថានឹងមានភាពយន្ដចំនួនពិរនឹងត្រៀមចេញបន្ដបន្ទាប់ដែលមួយជាវគ្គបន្ដ និងមួយទៀតគឺជា spinoff របស់តួអង្គស្រីទាំងអស់ក្នុងរឿងនេះ ផ្អែកទៅតាមការរាយការណ៍របស់ The Hollywood Reporter។

ភាពយន្ដវគ្គបន្ដនេះគឺមិនទាន់ទទួលបានចំនងជើងនៅឡើយទេ ប៉ុន្ដែលឺដំណឹងថា Joaquim Dos Santos ("Avatar: The Last Airbender" , Netflix's "Voltron") ត្រូវបានទាក់ទងឲ្យដឹកនាំសាច់រឿងបន្ដនេះ។ រីឯ David Callaham ដែលជាអ្នកសរសេររឿង "Wonder Woman 1984" និង "The Expendables" នឹងចូលរួមសរសេរបារ៉ូលរឿង។

ចំណែកឯរឿង spinoff ដែលមានតួស្រីសុទ្ធវិញ Lauren Montgomery ("Voltron", "Batman: Year One") កំពុងតែស្ថិតក្នុងការចចារដើម្បីដឹកនាំរឿងទៅតាមប៉ារ៉ូលរបស់អ្នកនិពន្ធ Bek Smith ពីរឿង "Zoo's" របស់ CBS។

ទោះបីជាមិនទាន់មានពត៌មានផ្លូវការបង្ហើបថាតើតួអង្គវីរនារី 'Spider-hero' មួយរូបណាដែលនឹងជាតួឯកនៅក្នុងភាពយន្ដបែប spinoff នេះក៏ដោយ តួអង្គដូចជា Spider-Gwen, Spider-Woman, Madame Web, Spider-Girl និង Silk ស្ថិតក្នុងចំនោមតួអង្គដែលកំពុងប្រកួតប្រជែងធ្វើជាតួឯកក្នុងរឿង។

ពត៌មានលំអិតទាក់ទងនឹងភាពយន្ដទាំងពីរនេះគឺមិនទាន់ត្រូវបានបង្ហើបនៅឡើយទេ ប៉ុន្ដែ "Spider-Man: Into the Spider-Verse" នឹងលោតផ្លោះចូលរោងភាពយន្ដនៅខែធ្នូខាងមុខនេះហើយ។

ភាពយន្ដគំនូរជីវចលនេះនិយាយទាក់ទងនឹងសិស្សវិទ្យាល័យនៅ Brooklyn មួយ ឈ្មោះ Miles Morales ដែលចូលទៅកាន់ Spider-Verse ដើម្បីរុករកភាពអាចទៅរួចដោយគ្មានដែនកំណត់នៅទីនោះ។ ដើម្បីបញ្ឈប់ហានិយភ័យដែលអាចកើតឡើងដល់ជិវិតពិតគ្របសណ្ឋានទាំងអស់ ក្មេងប្រុសជំទង់មួយរូបនេះត្រូវចូលដៃជាមួយ Spider-Men នៅឋានផ្សេងៗទៀត។

Cinema Online, 29 វិច្ឆិកា 2018


ភាពយន្តទាក់ទង:
Spider-Man: Into The Spider-Verse (13 Dec 2018) [Showtimes] [សង្ខេបរឿងជាភាសាខ្មែរ] [ឃ្លីបអំពីភាពយន្ត]
Spider-Man: Far From Home (05 Jul 2019)
Venom (04 Oct 2018)
Spider-Man: Homecoming (07 Jul 2017)

Jwplayer article page COKH

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង