ព័ត៌មាន

Rithy Panh ទទួលពានរង្វាន់ពីប្រទេសអ៊ីរ៉ង់

អ្នកសរសេរ: Khen Sophara



Rithy Panh នឹងទទួលបានពានរង្វាន់ Fajr Peace Award នៅមហោស្រពភាពយន្ដ Fajr Film Festival លើកទី 36

11 Apr - ដំណឹងល្អសំរាប់អ្នកគាំទ្រភាពយន្ដខ្មែរទាំងអស់! ផលិតករកុនជនជាតិខ្មែរ លោក Rithy Panh នឹងទទួលបានពានរង្វាន់ Fajr Peace Award នៅឯ Fajr International Film Festival (FIFF) លើកទី 36 ក្នុងពេលឆាប់ៗនេះ។

ក្រៅពីការចូលរួមជាអ្នកផលិតសម្រាប់រឿង ដំបូងខ្មែរក្រហមសម្លាប់ឳពុកខ្ញុំ ដែលនិយាយអំពីជីវិតដ៏លំបាកនៅក្នុងសម័យប៉ុលពត ស្នាដៃផ្សេងៗទៀតរបស់គាត់ក៏និយាយអំពីបញ្ហាមនុស្សជាតិបែបនេះដែរ។

នេះហើយជាមូលហេតុដែលគេជ្រើសរើសគាត់ឲ្យទទួលពានរង្វាន់នេះ ព្រោះនៅលើគេហទំព័រផ្លូវការ FIFF "ពានរង្វាន់ Fajr Peace Award នេះគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសង្គមតាមរយៈភាពយន្ដ និងដើម្បីប្រើប្រាស់ឥទ្ធិពលនៃខ្សែភាពយន្ដនិងភាពយន្ដឯកសារក្នុងគោលបំណងដោះស្រាយបញ្ហាសង្គម នយោបាយ និងមនុស្សជាតិផងដែរ"។

ក្នុងនាមជាអ្នកដែលធ្លាប់ឆ្លងកាត់សម័យនេះផ្ទាល់ ស្នាដៃរបស់លោក Panh ភាគច្រើនគឺសុទ្ធតែទាក់ទងនឹងរបបខ្មែរក្រហមនេះ ដែលមានដូចជា "Cambodia: Between War and Peace", "Rice People", "The Burnt Theatre", "The Missing Picture", "Exile" ហើយស្នាដៃចុងក្រោយគេនេះគឺរឿង "ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" ដែលគាត់បានចូលរួមផលិតជាមួយអ្នកនាង Angelina Jolie។

មហោស្រពភាពយន្ដអន្ដរជាតិ Fajr International Film Festival (FIFF) នេះនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី 19 ដល់ 27 ខែមេសា ឆ្នាំ2018 នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់។

(ប្រភពរូបភាព: FIFF)

Cinema Online, 11 មេសា 2018


ភាពយន្តទាក់ទង:
First They Killed My Father (CIFF) (Khmer) (Not Showing)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង