ព័ត៌មាន

ភាពយន្ដលោក Rithy Panh បានរើសជាតំណាងកម្ពុជានៅ Oscars

អ្នកសរសេរ: Khen Sopharaរឿង "Graves Without A Name" របស់ Rithy Panh ជាភាពយន្ដទី 4
របស់គាត់ដែលត្រូវបានដាក់បញ្ចូលជាតំណាងកម្ពុជានៅ Oscars.

12 Oct – ភាពយន្ដរឿង "Graves Without a Name" របស់លោក Rithy Panh ត្រូវបានគេជ្រើសរើសជាភាពយន្ដតំណាងឲកម្ពុជាសម្រាប់ផ្នែក "ភាពយន្តបរទេសល្អបំផុត" នៅឯ Academy Awards លើកទី 91។

ភាពយន្ដនេះទាក់ទងទៅនឹងរបបខ្មែរក្រហមដូចភាពយន្ដមុនៗរបស់គាត់ផងដែរ ដែលនិយាយអំពីឥទ្ធិពលនៃរបបនេះទៅលើក្មេងប្រុស 13 ឆ្នាំម្នាក់ដែលតាមរកផ្នូររបស់សមាជិកគ្រួសាររបស់គេដែលបានបាត់បង់ជីវិតក្នុងសម័យនោះ។

ភាពយន្ដនេះក៏បានចាក់បញ្ចាំងជាលើកដំបូងនៅឯមហោស្រពភាពយន្ដ Venice International Film Festival ក្នុងខែសីហា និងបានចាក់បញ្ចាំងនៅរោងភាពយន្តកម្ពុជាកាលពីខែមុនផងដែរ។

ប្រសិនជាភាពយន្ដនេះត្រូវបានជ្រើសរើសដោយ Oscar ក្នុងចំនោមភាពយន្ដទាំងអស់ដែលមានចំនួន 87 ភាពយន្ដរបស់ Panh នឹងចូលរួមប្រកួតប្រជែងដណ្ដើមពានរង្វាន់នេះនៅ Oscars ឆ្នាំ 2019 ដែលនឹងធ្វើឡើងនៅថ្ងៃទី 24 កុម្ភៈ ឆ្នាំក្រោយនេះ។

ភាពយន្ដដែលបានដាក់ឈរឈ្មោះជាផ្លូវការនឹងត្រូវគេប្រកាសនៅថ្ងៃទី 22 មករា ឆ្នាំ 2019។

នេះជាឆ្នាំទីពីរជាប់គ្នាហើយដែលភាពយន្ដរបស់លោក Panh ត្រូវបានគេជ្រើសរើសឲតំណាងប្រទេសកម្ពុជា។ កាលពីឆ្នាំមុន ភាពយន្ដរឿង "First They Killed My Father", ដែល Angelina Jolie ដឹកនាំនិងផលិតដោយគាត់ត្រូវបានគេបញ្ជូនជាភាពយន្ដតំណាងកម្ពុជានៅឯ Oscars លើកទី 90 ក្នុងផ្នែក "ភាពយន្តបរទេសល្អបំផុត" ប៉ុន្ដែមិនត្រូវបានទទួលការឈរឈ្មោះប្រកួតនោះទេ។

ភាពយន្ដរបស់គាត់ដែលត្រូវបានជ្រើសរើសឲតំណាងកម្ពុជាពីមុនៗ រួមមាន "Rich People" កាលពីឆ្នាំ 1994 និងរឿង "The Missing Picture" កាលពីឆ្នាំ 2013 ដែលបានក្លាយជាភាពយន្ដខ្មែរដំបូងបំផុតដែលបានទទួលការឈរឈ្មោះប្រកួតជាផ្លូវការនៅឯ Oscars លើកទី 86។

"Graves Without a Name" គឺជាលើកទី 4 ហើយដែលភាពយន្តរបស់គាត់តំណាងកម្ពុជាលើឆាកអន្ដរជាតិដូចនេះ ពួកយើងសង្ឃឹមថាគាត់នឹងទទួលបានការឈរឈ្មោះលើកទីពីរជាមួយភាពយន្ដនេះ។

Cinema Online, 12 តុលា 2018


ភាពយន្តទាក់ទង:
Graves Without A Name (CIFF) (Khmer / French) (10 Mar 2019)
The Missing Picture (Khmer) (06 Mar 2014)

អ្នកអាចចូលចិត្ត:
To read this article in English, click HERE.

តំណរទាក់ទង:

ពត៌មានថ្មីបំផុត:
ម៉ោងបញ្ចាំង